នគរបាល​ខេត្ត​បាត់​ដំបង​ ឃាត់​ខ្លួន​ជនដៃដល់​វាយ លោកតាជនពិការ​បាក់ដៃទាំង២បានហេីយ​

9708

បាត់​ដំបង​ ៖​ នៅថ្ងៃទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០២០​ បន្ទាប់ពីបានទទួលព័ត៌មានក្នុងបណ្តាញសង្គមហ្វេសបុកអំពីករណីអំពើហិង្សាលើជនពិការ នៅភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំង លោក​ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ រកឃើញថា​សាច់ញាតិជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឬស្សីនោះទេ ។

ប៉ុន្តែទោះជាយ៉ាងណាក្កីកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ60ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាប្រជាការពារឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទៅតាមនិតិវិធី រកយុត្តិធម៌ជូនជនរងគ្រោះ ហើយលោកឧត្តមសេនីយ៍ស្នងការរង បានសំណូមពរដល់មហាជនទាំងអស់ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមព័ត៌មានទាំងអស់មេត្តាជួយផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឬអធិការដ្ឋាននគរបាលក្រុង និងគ្រប់ស្រុក ដែលនៅជិតលោកអ្នកបំផុត ព្រមទាំងអរគុណដល់ពលរដ្ឋទាំងអស់ដែលបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងផងដែរ ។