ទីបំផុត! ប៉ូលីសស័ក្តិ៣ ដែរប្រើអំពើហឹង្សាទៅលើប្រជាពលរដ្ឋនោះ​ ត្រូវបានជាប់ពន្ធនាគារ​ហើយ!

ចៅក្រម​ចេញដីកាឃុំខ្លួន​ នគរបាល​ស័ក្ដិ៍​៣​ ខេត្ត​កណ្ដាល​ ឈ្មោះ​ ហែន​ លីណា​ ​ ដែល​ប្រេីអំពេីហឹង្សាលេីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០២០​ ដាក់​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ពីបទ​ហឹង្សា​ដោយចេតនា​ និង​ ធ្វើ​អោយ​ខូចខាតដោយ​ចេតនា​ ។

គួរបញ្ចាក់ផងដែរថា​ មន្ត្រីប៉ូលីសពាក់ស័ក្តិ៣ម្នាក់ដែលគេស្គាល់ឈ្មោះ ហែន លីណា អត្តលេខ ៦៩៧៤១ ជាមន្ត្រីនគរបាលនៅក្នុងការិយាល័យចាត់តាំងបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលស្រវឹងស្រាជោគជាំបើកឡានដេញកាក់ហើយរឺយែរបុកធាក់ទ្វារឡានឲ្យរបើករួចចាប់វាយបណ្តាលឲ្យពួកគាត់រងរបួសនៅមុខមហាជននិងមុខសមត្ថកិច្ចប៉ូលីសនៅក្នុងអធិការដ្ឋាននគរបាលស្រុកស្អាង ។

ប្រជាពលរដ្ឋរងគ្រោះឈ្មោះ អាន វៃ ភេទប្រុស អាយុ ៤០ ឆ្នាំរស់នៅភូមិឃុំខាងលើបានឲ្យដឹងថា សកម្មភាពដែលមន្ត្រីប៉ូលីសរូបនេះប្រើអំពើហឹង្សាទៅលើពួកគាត់នោះ គឺបានធ្វើឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២០ ។ ប្រជាពលរដ្ឋរងគ្រោះដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ពួកគាត់បានធ្វើដំណើរតាមផ្លូវ២១ពីត្បូងមកជើងដោយជិះរថយន្តលិចស៊ីស៣៣០រួមដំណើរជាមួយប្រពន្ធឈ្មោះ គាង សុគន្ធា អាយុ ៣៨ ឆ្នាំ និងកូន៣នាក់ ។ ទី ១ ឈ្មោះ អាន គីមហុក ភេទ ស្រី អាយុ ១៥ ឆ្នាំ , ទី ២ឈ្មោះ អាន គីមហួរ ភេទ ប្រុស អាយុ ៩ ឆ្នាំ , ទី ៣ ឈ្មោះ អាន គីមហៀក ភេទ ស្រី អាយុ ២ ឆ្នាំ ។ លុះមកដល់ចំណុចភូមិព្រែកខ្សែវក៏បានវ៉ារថយន្តស៊ីអ័រវីរបស់មន្ត្រីប៉ូលីសរូបនោះ ពេលកំពុងធ្វើដំណើរបានជួប មានរោងការមួយគាត់ក៏បានបង្អង់ ចំណែកមន្ត្រីប៉ូលីសខាងលើបំរ៉ុងវ៉ាគាត់វិញតែទំនងវ៉ាមិនរួច ពេលឆ្លងផុតរោងការប៉ូលីសបានវ៉ាទៅមុន ។ លុះទៅដល់គល់ស្ពានព្រែកថីគាត់មើលដំណើរមិនស្រួលក៏បត់ឡានបកក្រោយរកកន្លែងណាដែលមានមនុស្សច្រើនដើម្បីឈប់ចត ។ ចំណែកមន្ត្រីប៉ូលីសរូបនោះក៏បានបកក្រោយដេញតាមគាត់ទៀត ។ ពេលទៅដល់ចំណុចកែងលក់មីឆាផ្លូវចូលស្អាងភ្នំនៅភូមិព្រែករុន ឃុំព្រែកគយក្បែអធិការដ្ឋាននគរបាលស្រុកស្អាងក៏បង្អង់អែបឈប់ ស្រាប់តែ មន្ត្រីប៉ូលីសរូបនេះបានបើកឡានមកកាក់ពីមុខ ហើយក៏រឺយែរថយក្រោយមកបុករថយន្តគាត់ចំចង្កៀងខាងឆ្វេងផ្នែកខាងមុខ ។ បន្ទាប់មកចុះលើឡានមកធាក់ទ្វានិងទាញទ្វាឡានឲ្យរបើកចាប់អូសគាត់ចេញពីក្នុងឡានរួចវាយគាត់ឲ្យរងរបួសរហូតសមត្ថកិច្ចបានមកដល់ ក៏បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ។