ថ្ងៃស្អែកនេះ ថៃបញ្ជូនយន្ដហោះពិសេស ដើម្បីទៅជម្លៀសប្រជាជនខ្លួននៅទីក្រុងវូហាន

8915

បរទេស៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ Prawit Wongsuwan បានបង្ហើបឱ្យដឹងថាអាជ្ញាធរកំពុងត្រៀមបញ្ជូនយន្ដហោះដើម្បីជម្លៀសប្រជាជនថៃ ចេញពីទីក្រុងវូហាន ដែលប្រតិបត្តិការនេះនឹងចាប់ផ្ដើមពីនៅព្រឹកវេលាម៉ោង៦ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kapook។

ស្របពេលដែលសារព័ត៌មាន Daily បានចុះផ្សាយថាលោកសាក់សៀមសៀជីឆៃ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បញ្ជាក់ថាត្រូវប្រើក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia ព្រោះអាចហោះហើរបានភ្លាមៗ ម្យ៉ាងទៀតជើងហោះហើរបានត្រៀមរៀបចំរួចរាល់ហើយ។ អាចធ្វើដំណើរជារៀងរាល់ថ្ងៃ ក្នុងពេលជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍ថាអាជ្ញាធរចិន នឹងបញ្ជូនយន្តហោះធម្មនុញ្ញចំនួន ២ គ្រឿងដើម្បីទៅទទួលយកពលរដ្ឋវូហាន មកពីប្រទេសថៃ ក្នុងថ្ងៃនេះផងដែរ ៕

ប្រភព៖ kapook