កាលពីពេលថ្មីៗនេះតែងតែមានករណីក្រុមស្លៀកពាក់ស៊ីវិលមួយក្រុមបន្លំជាសមត្ថកិច្ចជារឿយៗ តែងធ្វើសកម្មភាពស្ទាក់ចាប់មនុស្ស គៀបស៊ីតាមគ្រប់រូបភាពបង្ករភាពភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
ដោយឡែកនៅមុននេះបន្តិចយើងសង្កេតឃើញថាមានក្រុមស្លៀកពាក់សុីវិលចាប់មនុស្សយ៉ាងអនាធិបតេយ្យនៅប្លុកផ្លូវសហពន្ធ័រុស្សុី ធ្វើអោយមហាជននៅម្តុំនោះមានការភ្ញាក់ផ្អើល។ សូមជួយ Share ផងដើម្បីដល់ស្នងការរាជធានីភ្នំពេញ។
ដោយយោងទៅតាមគណនីដែលមានឈ្មោះថា “Neath Change” បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖
“ផ្លូវសហពន្ធ័រុស្សុី គឺថាអត់ដឹងមានរឿងអីទេ ជិះមក3 4ម៉ូតូ ចុះមកគ្រៀកផងវាយផង ហេីយញត់ចូលឡានតែម្តង ជិះពេលយប់ប្រុងប្រយត្ន័ទាំងអស់គ្នា សំខាន់ថតហេីយពួកគាត់ឃេីញថាមានគេថតបានជិះមកមេីលមុខទៀត អត់ដឹងថាករណីធ្វេីសុីរឺអ្វីផ្សេងទេ ឮគេនិយាយក៏មិនជឿដែរតែនេះឃេីញច្បាស់នឹងភ្នែក ប្រុងប្រយត្ន័ទាំងអស់គ្នា ពិសេសបងប្អូន ប្រុសៗ”