ពិតជារឿងដ៏គួរឱ្យហួសចិត្តខ្លាំងណាស់ ដែលមានផេកបរទេសវង្វេងប្រវត្តិសាស្ត្រមួយ បានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅកាត់ត កែដាក់ទង់ជាតិវៀតណាម ហើយផុសថាជាប្រាសាទរបស់វៀតណាមទៀតផង។ ហេតុផលនេះបានបំផ្ទុះកំហឹងកូនខ្មែរជាច្រើន ធ្វើឱ្យមានសង្គ្រាមខំមិន រវាងមហាជនកម្ពុជា និងផេកបរទេសនោះ។
ផេកបរទេសវង្វេងប្រវត្តិសាស្ត្រដែលមានឈ្មោះថា “Amazing World” បានផុសខ្លឹមសារអមជាមួយនឹងរូបភាពដូចខាងក្រោមថា៖
“Amazing temple in Vietnam
The one of Beautiful temple in vietnam
#Vietnamtemple #travalvietnam
Cr. Vietnam travaler”
ដែលពាក្យខាងលើនេះមានន័យជាភាសាខ្មែរថា៖
“ប្រាសាទដ៏មហស្ចារ្យនៃប្រទេសវៀតណាម
ប្រាសាទដ៏ស្អាតជាងគេបំផុតរបស់ប្រទេសវៀតណាម”
តែយើងសង្កេតឃើញថា ក្នុងចំណោមប្រាសាទដែលផេកនេះបានផុស ដាក់ក្នុងអាល់ប៊ុម ប្រាសាទវៀតណាម គឺមានប្រាសាទមួយដែលត្រូវបានស្គាល់ថាជាព្រលឹងជនជាតិខ្មែរ នោះគឺប្រាសាទអង្គរវត្ត ត្រូវបានគេយកទៅកាត់តរូបភាព បន្ថែមនៅទង់ជាតិវៀតណាមពេញបរិវេណប្រាសាទ។
ខាងក្រោមនេះគឺជាខំមិនរិះគន់ដោយប្រជាពលរដ្ឋខ្មែរទៅកាន់ផេកនោះ៖