អាសន្នធំហើយ! «កូរ៉ូណា» មិនទាន់ស្ងប់ផង ឥឡូវជំងឺផ្តាសាយបក្សី កើតមាននៅចិនជាថ្មី!

11625

(ចិន)៖ យោងតាមការចេញផ្សាយ របស់ព័ត៌មានចិននៅថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំងឺផ្តាសាយបក្ស H5N1 បានកើតមាននៅកសិដ្ឋានមួយ ក្នុងទីក្រុងសៅយ៉ាង ភាគខាងត្បូងខេត្តហ៊ូណាន ប្រទេសចិន។

ព័ត៌មានរាយការណ៍បន្តថា ជំងឺនេះបានកើតមាននៅកសិដ្ឋានមួយ ដែលមានសត្វមាន់ប្រមាណ៧,៨៥០ក្បាល ហើយមាន់ប្រមាណ៤,៥០០ក្បាល បានងាប់ដោយសារជំងឺផ្តាសាយបក្សីនេះ។

ព័ត៌មានក៏បានរាយការណ៍ផងដែរថា មានសត្វមាន់ប្រមាណ១៧,៨២៨ក្បាលហើយ ត្រូវបានអាជ្ញាធរប្រមូលចេញពីកសិដ្ឋានចិញ្ចឹមមាន់ បន្ទាប់ពីផ្ទុះជំងឺនេះ។

សូមបញ្ជាក់ថា ទន្ទឹមនឹងការកើតជំងឺផ្តាសាយបក្សីនេះ ចិនក៏កំពុងរងការវាយប្រហារដោយជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ផងដែរ។ មកដល់ពេលនេះ ជំងឺផ្លូវដង្ហើមនេះ បានកើតមានលើមនុស្សប្រមាណ១៤,៥៥១នាក់ ហើយ៣០៤នាក់បានស្លាប់៕