ករណីថ្មីទៀតហើយ! ពេជ្រ ថៃ ត្រូវគេវាយនៅសាលាទួលស្វាយព្រៃ ដោយពុំទាន់ដឹងមូលហេតុ (មានវីដេអូ)

7598

ភ្នំពេញ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ កាលពីម្សិលមិញ ដោយតារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្ម ហង្សមាស និងជាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី១ ពេជ្រ ថៃត្រូវបានក្រុមក្មេងៗវាយចំរូបគេខណៈមិនដឹងរឿងអ្វីសោះ។ នៅក្នុងវីដេអូ ដែលមានសិស្សានុសិស្សនៅសាលាទួលស្វាយព្រៃ ថតបានគឺបានឲ្យដឹងថាតារាប្រុសវ័យក្មេងរូបនេះហាក់ដូចជាខឹងសម្បារ​យ៉ាងខ្លាំង ព្រោះពួកគេវាយចំរូបគេក៏មិនតិចទេ ព្រោះពេជ្រថៃជាក្មេងដែលអត់ទ្រាំ និងមិនចេះប្រកាន់ច្រើន តែប្រហែលរឿងនេះរូបគេឈឺខ្លាំងហើយ។

ប្រភពជិតស្និទ្ធបានប្រាប់ឲ្យដឹងថាពីដំបូងឡើងពេជ្រ ថៃ ស្ថិតក្នុងហេតុការណ៍នោះដែរ តែរូបគេមិនមែនជាក្រុមដែលវាយគ្នានោះទេ ហើយក៏មិនមែនជាមិត្តភក្តិរបស់ក្រុមណា ឬនៅខាងអ្នកណានោះដែរតែចៃដន្យពេជ្រ ថៃ នៅក្បែរទើបបណ្តាលឲ្យ ក្រុមក្មេងៗវាយចំយ៉ាងដូច្នេះ។ ហើយប្រភពជិតស្និទ្ធបានបន្តថា ពេជ្រ ថៃ ឈឺគួរសមដែរ ហើយពេលនោះ រូបគេ ក៏បានខលទៅប្រាប់អាណាព្យាបាល ពីរឿងហេតុនោះ។

គួរបញ្ជាក់ផងដែរថា ពេជ្រ ថៃជាក្មេងដ៏ល្អនិងខំប្រឹងប្រែងរៀនសូត្រម្នាក់ហើយចាប់តាំងពីរូបគេ បានជាប់ពានគឺនៅតែបន្តការសិក្សា នៅសាលាមិនសូវដាច់តែនៅពេល មានកម្មវិធីលើឆាកក៏រូបគេដាក់ច្បាប់បន្តិចបន្តួច តែមិនដែលចោលពេលវេលារៀននោះទេ។ ហើយនៅសាលារៀនរូបគេជាក្មេងម្នាក់ ដែលមានចរិតរួសរាយ រាប់អានមិត្តភក្តិដូចធម្មតាជួនកាល ពេជ្រ ថៃ បង្កបរិយាកាស ឲ្យអ្នកគ្រូលោកគ្រូមិត្តភក្តិសើចសប្បាយជាមួយខ្លួនផងដែរ៕

ប្រភព៖ខ្មែរឡូដ