ថៃសម្រេចយកបន្ទាយទាហាន ត្រៀមដាក់ពលរដ្ឋរបស់ខ្លួន ដែលត្រលប់មកពីវូហានវិញ!

584

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ក្រសួងការពារជាតិថៃ បានបញ្ជាក់ថា តាមរយៈការស្នើរសុំពីលោក ឱឆិត វិរៈកូណ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានស្នើសុំទីបញ្ជាការកងទ័ពដើម្បីរក្សាទុកជនជាតិថៃ ចំនួន៦៤នាក់ ដែលបានត្រលប់មកពីទីក្រុងវូហាន។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ជាបឋមក្រសួងទាំងពីរបានធ្វើការពិភាក្សាគ្នារួចមក ក្រសួងសុខាភិបាល និងមានគំរោងយកប្រជាពលរដ្ឋទាំងអស់ ដែលបញ្ជូនមកពីទីក្រុងវូហាន ឲ្យទៅរស់នៅក្នុងបន្ទាយទាហាន ដើម្បីគ្រប់គ្រងមួយរយៈពេល ។

ខាងក្រសួងបានត្រៀមបន្ទាយទាហានរួចរាល់ហើយ ដើម្បីនាំយកក្រុមប្រជាពលរដ្ឋទាំង៦៤នាក់ តែនៅមិនទាន់អាចប្រាប់បានទេថា បន្ទាយទាហាននេះនៅក្នុងខេត្តណានោះឡើយ ចំពោះការរៀបចំនេះ គឺសម្រាប់តែប្រជាជន ដែលរដ្ឋាភិបាលត្រៀមទៅយកនៅទីក្រុងវូហាន តែប៉ុណ្ណោះ ៕

ប្រភព៖ សារព័ត៌មាន Khaosod / KBN