គូរព្រេងឲ្យ​ច្បាស់​ក្រឡែត! ដោយសារតែទូរ ATM ធនាគារ បានជួយអោយអ្នកទាំងពីរ​ ​ក្លាយ​ជា​គូរ​ជីវិត

104

ប្រិយមិត្ត​ជឿ​លើនិស្ស័យទេ​? ពេលខ្លះ​មនុស្សពីរនាក់មិនដែលស្គាល់គ្នាសោះ​ បែរជាអាចក្លាយជាប្តីប្រពន្ធនិងអាចរស់នៅជាមួយគ្នាដ៏ចាស់សក់ស្កូវផងដែរ​ តើវាជារឿងដែល​ចៃដន្យ​ឬ? ដោយឡែក​ ​ក្រឡេក​មកមេីលគូស្នេហ៏មួយគូនេះវិញ​ ពិតជាមាននិស្ស័ជាមួយគ្នាណាស់ ទើបបានជាបណ្តាលឲ្យមកជួបគ្នា​ ទាំងដែលអ្នកទាំងពីរមិនដែលបានស្គាស់គ្នាពីមុនមកនោះ។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ly LeangHourt ដែល​ត្រូវ​ជា​កូន​កំលោះ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ទូរ​ ATM លេប​កាត​ខ្ញុំ​ឱ្យ​បាន​ជួប​អូន​ ជា​បុគ្គលិក​ធនាគារ​ ដែល​កាល​ណោះ​ខ្ញុំ​ជា​អតិថិជន​ បានចង​ចិត្ត​ ​ក្លាយ​ជា​បុគ្គលិក​ធ្វើ​ការ​ជាមួយ​គ្នា​ រហូត​ពេល​នេះ​ក្លាយ​ជា​គូជីវិត​។ លួច​ Crush បុគ្គលិក​ធនាគារ​ រហូត​ធ្វើ​ជា​បុគ្គលិក​ធនាគារ​ក៏​តាម​មក​រក​គាត់​ គាត់​ក៏​ញញឹម​ដាក់​តែ​ការពិត​គាត់​មិន​ចាំ​ខ្ញុំ​ទេ​

ប៉ុន្ដែ​ខ្ញុំ​ស្មាន​តែ​គាត់​ចាំ​ ក៏​សប្បាយ​ចិត្ត​ តែ​មិនហ៊ាន​សួរ​ FB សុខ​ចិត្ត​ search ដោយ​ខ្លួន​ឯង​ទម្រាំ​ឃើញ​ 2ថ្ងៃ​ add ភ្លាម​គេ​ក៏​ confirm ព្រោះ​ខ្ញុំ​ជា​បុគ្គលិក​ដូចគ្នា​ បេី​ជា​អតិថិជន​ដូច​មុនគាត់​មិនចាំ​ក៏​មិន comfirm ដែរ​ បន្ទាប់​ពី​នោះ​មក​ខ្ញុំក៏​​តាម​គាត់​ មកមេីល​គាត់ធ្វើ​ការ​​រាល់ថ្ងៃ​ ព្រោះ​គាត់​ធ្វើ​ការ​វេនយប់​ ទីបំផុត​គាត់​ក៏​ផ្តល់​ឱ​កាស​ឱ្យ​ខ្ញុំ​ កាន់​ដៃ​គាត់​បន្ត​រហូត​ដល់​ពេល​នេះ​។ អរគុណអូនដែល​យល់ព្រម​បន្ត​ដំណើរ​ជិវិត​ជាមួយ​បង។ Waiting our wedding day February 6, 2020»។

ទន្ទឹម​នឹង​រឿង​រ៉ាវ​ប្រវត្តិ​ស្នេហា​ខាងលើ​នេះ​ដែរ​ បានធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ និងមានសារជូនពរដល់អ្នកទាំងជា​បន្តបន្ទាប់​ផងដែរ​។​ ជាមួយ​គ្នា​នេះ​​ ក្រុម​ការងារ​ Khmer Osja ក៏សូម​ជូន​ពរឲ្យ​អ្នកទាំងពីរ​​ បន្ទាប់​ពី​រៀប​ការ​រួច​ នឹងស្រលាញ់​គ្នា​ជារៀងរហូត​ ជាពិសេស​​ទទួល​បាន​នូវ​សុភមង្គល​យ៉ាង​ពិតប្រាកដក្នុង​ជីវិត​​។