និស្សិតខ្មែរនៅវូហាន ស្រក់ទឹកភ្នែកពេលឃើញមិត្តរួមថ្នាក់គេ ត្រូវបានរាជរដ្ឋាភិបាលឲ្យវិលទៅប្រទេសគេវិញ

13898

លោក ប៉ែន បារាំង ជានិស្សិតខ្មែរមួយរូបកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅទីក្រុងវូហាន ប្រទេសចិន ដែលជាទីកន្លែងផ្ទុះជំងឺផ្លូវដង្ហើមថ្មី បានរៀបរាប់សារយ៉ាងក្ដុកក្ដួលមួយបន្ទាប់ពីមិត្តភក្ដិមីយ៉ាន់ម៉ារបស់លោកបានវិលទៅកាន់មាតុប្រទេសគេវិញ ។

តាមរយៈគណនីហ្វេសប៊ុក ប៉ែន បារាំង បានរៀបរាប់ជាភាសាអង់គ្លេសថា៖ «My Myanmar classmates🇲🇲 arrived their home country at 2am this early morning. I am so excited to see them landing safe and sound from Wuhan. Before they left the dormitory, they gave all the food they have to me and their generosity made me in tear».

«Currently, they are placed in one of the hospital in Mandalay city for quarantine. They called me this morning to encourage me to be strong and hold hope with confidence».

I wish, I could take my ✈️✈️✈️🏡🔜🔜🔜

ដែលមានន័យជាភាសាខ្មែរថា ៖ «មិត្តរួមថ្នាក់ មីយ៉ាន់ម៉ារបស់ខ្ញុំបានមកដល់ប្រទេសកំណើតរបស់ពួកគេនៅម៉ោង ២ ព្រឹកនេះ។ ខ្ញុំពិតជារំភើបណាស់ដែលបានឃើញពួកគេបានទៅដល់ដោយសុវត្ថិភាពពីទីក្រុងវូហាន។ មុនពេលពួកគេចាកចេញពីអន្តេវាសិកដ្ឋាន(កន្លែងស្នាក់នៅរបស់និស្សិតក្នុងសាលា) ពួកគេបានផ្តល់អាហារទាំងអស់ដែលពួកគេមានដល់ខ្ញុំ ហើយទឹកចិត្តដ៏ល្អរបស់ពួកគេបានធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក»។

«បច្ចុប្បន្នពួកគេកំពុងនៅមន្ទីរពេទ្យមួយក្នុងទីក្រុងម៉ាន់ដាឡេដើម្បីធ្វើការត្រួតពិនិត្យសុខភាព ។ ពួកគេបានទូរស័ព្ទមកខ្ញុំនៅព្រឹកនេះដើម្បីលើកទឹកចិត្តខ្ញុំឱ្យរឹងមាំនិងរក្សាក្តីសង្ឃឹមដោយមានទំនុកចិត្ត»។

«ខ្ញុំសង្ឃឹមថាខ្ញុំអាចនឹងហោះហើរត្រឡប់ទៅផ្ទះវិញ »។