អាសន្នធំហើយ! រកឃើញជនជាតិចិន៣នាក់ មានផ្ទុកវីរុសកូរ៉ូណា បន្ទាប់ពីត្រឡប់ពីកម្ពុជាទៅចិនវិញ

36583

រាជធានីភ្នំពេញ៖ ជនជាតិចិន៣នាក់ ដែលធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសចិនវិញ ត្រូវបានគេរកឃើញថា មានផ្ទុកវីរូសកូរ៉ូណា ហើយជនជាតិចិនទាំង៣នាក់នេះ គឺជាអ្នកដែលបានរួមដំណើរតាមយន្តហោះជាមួយបុរសជនជាតិចិនដែលមានផ្ទុកវីរុសកូរ៉ូណា ដំបូងបំផុតនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតជាភាសាចិនThe Cambodia China Times កាលពីថ្ងៃអាទិត្យ។

កាសែតជាភាសាចិន The Cambodia China Times បានចុះផ្សាយ ដោយយោងតាមគណៈកម្មាការសុខាភិបាលនៅក្រុងស៊ិនជិន នៃប្រទេសចិនថា ជនជាតិចិនទាំង៣នាក់ គេរកឃើញថា មានផ្ទុកវីរូសកូរ៉ូណា ជាគឺម្នាក់ជាបុរសអាយុ៦២ ឆ្នាំនិង២នាក់ទៀតជាស្រ្តីដែលមានអាយុ៥៨ ឆ្នាំនិង៦២ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុងវូហាន នៃខេត្តហ៊ូប៉ី ហើយអ្នកដែលបានរួមដំណើរជាមួយអ្នកដែលឆ្លងមេរោគកូរ៉ូណាករណីទី១ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពីទីក្រុងវូហានមកកាន់ប្រទេសកម្ពុជា ហើយពួកគេត្រូវបានរកឃើញថា មានមេរោគនេះពេលទៅដល់ក្រុងស៊ិនជិននៃប្រទេសចិនវិញ។

ជុំវិញនឹងករណីនេះ លោកលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ជនជាតិចិនទាំង៣នាក់នេះ ប្រហែលជាអាចឆ្លងវីរុសកូរ៉ូណា ពីជនជាតិចិនដូចគ្នានៅពេលធ្វើដំណើរចាកចេញពីកម្ពុជា ទៅប្រទេសចិន ឬអាចឆ្លងនៅពេលពួកគេទៅដល់ និងស្នាក់នៅក្នុងប្រទេសចិន ព្រោះពេលអ្នកទាំង៣ ស្នាក់នៅក្នុងប្រទេសកម្ពុជា គឺត្រូវបានពិនិត្យសុខភាពដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកមិនឃើញថា ពួកគេមានផ្ទុកវីរុសកូរ៉ូណា ឡើយ ៕

ប្រភព The Cambodia China Times