ខ្លោចចិត្ត!! បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ ឆេះការ៉ាស់សាំងតេលាជិតបឹងស្នោរ (មានវីដេអូ)

93680

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍ ឆេះការ៉ាស់សាំងតេលាជិតបឹងស្នោរ កាលពីវេលាម៉ោង៧និង០០នាទី យប់ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅក្នុងស្ថានីយប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ១ ក្រុម០៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ដែលមាន ម្ចាស់ឈ្មោះ : ព្រុំ សុផាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ ។
មុខរបរ : ម្ចាស់ស្ថានីយប្រេងឥន្ធន:តេលា សម្បត្តិមានហេង។
ប្រភេទសំណង់ : ស្ថានីយ៍ប្រេងឥន្ថនះសម្បត្តិមានហេង។
មូលហេតុ ឆេះខូចខាត:ធ្លាយសុីទេនហ្គេស បណ្តេលមានអគ្គិភ័យ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ ។
ក្នុងហេតុការខាងលើប្រើរថយន្តអស់ចំនួន ១០គ្រឿង ទឹកអស់ចំនួន ២០ឡាន ស្មើរនឹង ៨០ម៉ែត្រគូប ។
រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង 0៦ម៉ែត្រគូប ។
រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ស្មើរនិង ១២ម៉ែត្រគូប ។
រថយន្តជំនួយ បុរីប៉េងហួតចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ១០ម៉ែត្រគូប។
រថយន្តជំនួយសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង 0៥ម៉ែត្រគូប ។
រថយន្តជំនួយ ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួ ន០១គ្រឿងស្មើរនឹង១០គូប។
ក្រោយពីមានការជួយអន្តរាគមន៍រួចទើបរលត់ទៅវិញ នៅវេលាម៉ោង៨និង០០នាទី នាទី ថ្ងៃ ដដែល ៕