អានហើយព្រឺក្បាល! យប់មិញយល់សប្តិឃើញមិត្តញុំវាដឹងខ្លួនថាវាស្លាប់ហើយ វាយំខ្លាំងណាស់ហើយវាថាគេយករូបរបស់វាទៅដុតលឿនម៉េស!

2900

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ Vorn Monineath បានធ្វើការបង្ហោះរៀបរាប់ថា: 

យប់មិញយល់សប្តិឃើញមិត្តភក្តិញុំវាដឹងខ្លួនថាវាស្លាប់ហើយ😭វាយំខ្លាំងណាស់ហើយវាថាគេយករូបរបស់វាទៅដុតលឿនម៉េសម៉េចមិនទុកសិនព្រលឹងវាចង់ចូលខ្លួនវាវិញលឺហើយស្លុតចិត្ត😭😭 ហើយវាថាញុំនៅជំពាក់វា ហើយមុខវាមើលទៅដូចខឹងនិងគុំណាគេម្នាក់ចឹង ញុំក៏សួរវាថាជំពាក់រឿងអី វាក៏ថា អញអត់ទាន់បានសងសឹកម្នាក់ស្រីនោះជំនួសហ្អែងទេព្រោះវាអ្នកធ្វើអោយហ្អែងឈឺចាប់😭😭 ញុំក៏យាយថា ហ្អែងបាច់ចង់សងសឹករឿងនឹងជំនួសអញទេវាកើតឡើងរួចហើយកុំសងសឹកគ្នានាំតែជាប់កម្មពារនឹងគ្នាទៀតអីអោយតែព្រលឹងហ្អែងទៅអោយបានសុខទៅបានហើយ 🙏🙏 កាលនៅរស់វាដឹងរឿងញុំច្រើនហើយស្លាប់ទៅហើយវានៅតែខឹងម្នាក់ស្រីនឹងជំនួសញុំទៀត😭 ព្រលឹងវានៅរិលវល់នៅឡើយយំស្រណោះខ្លួន😭 ឱមិត្តភក្តិអើយញុំអាណិតឯងណាស់ ជិត1ខែហើយពេលណាទើបចាប់បានអាឃាតករនោះទៅប៉ូលីសលែងធ្វើការអស់ហើយមែន? អយុត្តិធម៌សម្រាប់មិត្តញុំណាស់ជីវិតមនុស្សមួយស្លាប់ទៅហើយម៉េចក៏ស្ងាត់ឈឹងល្អម៉េស?😭😭😭

គួរបញ្ចាក់ផងដែរថា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានហេតុការណ៏ បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ទាក់ទងនឹងករណីឃាតកម្មមួយដោយនារីស្រស់ស្អាតវ័យក្មេងម្នាក់ ត្រូវបានបុរសជាសង្សារ បានបាញ់ជាច្រើនគ្រាប់ហើយនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅពេលបញ្ចូលទៅដល់មន្ទីរពេទ្យ។ ហេតុការណ៏មួយនេះ បានកើតឡើងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងនោះដែរ យោងតាមរយៈប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា៖”នៅមុនពេលកើតហេតុ គេបានលឺសម្លេងស្រែកឆោឡោ ហើយគេបានឃើញបុរស ដែលជាសង្សាររបស់នារីរងគ្រោះបានបីនារីរងគ្រោះ ដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ។

ភ្លាមៗនោះអ្នកជិតខាង បានជួយដឹកនារីរងគ្រោះខាងលើជាមួយសង្សារយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយអ្នកជិតខាងមិនដឹងថា នារីខាងលើរងរបួសដោយសារមូលហេតុអ្វីនោះទេ ពេលជូនទៅមន្ទីរពេទ្យស្រាប់តែឃើញរបួសត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេកនារីរងគ្រោះបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗបុរសដែលជាសង្សារ ក៏បានរត់គេចខ្លួនបាត់”។ ទាក់ទងចំពោះឃាតកម្មខាងលើនេះ សមត្ថកិច្ចបានដាក់ការសង្ស័យជាជំហានដំបូង ដែលឈានរហូតទៅដល់មានការបាញ់សម្លាប់នារីជាសង្សារទាំងយប់នេះអាចជាករណីភ្លើងស្នេហ៏ប្រចណ្ឌ។