បន្ទាប់ពីមានការផ្ទុះឡើងនៃកូរ៉ូណាវីរុស សម្តេចតេជោបានក្លាយជាមេដឹកនាំដំបូងគេដែលធ្វើដំណើរទៅចិន

262

សម្តេច​តេ​ជោ​ ហ៊ុន ​សែន​ បាន​ក្លាយជា​មេដឹកនាំ​ដំបូង​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី មានការ​ផ្ទុះ​ឡើង​នៃ​កូ​រ៉ូ​ណា​វីរុស​ ។ មេដឹកនាំ​ចិន​ និង​កម្ពុជា​នឹង​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហាដែល​ជា កង្វល់​របស់​មនុស្ស​ទូ​ទាំង​ពិភពលោក​ ។

ក្រសួងការបរទេស ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ នេះ​ថា ស​ម្តេច​តេ​ជោ ​ហ៊ុន ​សែន​ ចាក​ចេញពី​កូរ៉េ​ខាងត្បូង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​០៥ ​ខែ​កុ​ម្ភៈ ដោយ​តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ចិន​លោក លី ខឹ​ឈាង​។

នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​សម្តេច​តេ​ជោ ​និង​លោកនាយក​រដ្ឋមន្ត្រី​ចិន​នឹង​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ និង​ផ្លាស់​ប្តូរ​ទស្ស​នៈ​គ្នា​លើ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​ដែល​កំពុង​តែ​កើត​មាន​ឡើង​ និង​បញ្ហា​មួយ​ចំនួន​ដែល​ជា​ផលប្រយោជន៍​រួម​ ។

ប​ន្ទា​ប់​ពី​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​ហើយ សម្តេច​គ្រោង​នឹង​ចូល​ជួប​សម្តែង​ការ​គួរ សមជា​មួយ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​ ផង​ដែរ​ ។ សម្តេច​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ពុធ​ដដែល​នេះ​ ៕

ប្រភព kohsantepheapdaily