លោកបេន ប្រាប់តាន់ គីមសួរ ថា“គាត់មិនអាចបោះបង់ទីនេះបានទេ គាត់សុំផ្ញើឆ្អឹងនៅស្រុកខ្មែរហើយ!

32857

ម្សិលមិញនេះ​ នាថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០ ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ក្រោយឃើញ លោក Tan Kimsour បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“អរគុណដែលខំប្រឹងដុត អរគុណដែលខំប្រឹងកាប់ទន្ទ្រាន អរគុណដែលអាជ្ញាធររុញច្រានបញ្ហាទាំងនេះដាក់គ្នាដោយគ្មានអ្នកណាទទួលខុសត្រូវ អរគុណគ្រប់យ៉ាងដែលបានផ្តល់ឲ្យភ្នំត្នោត អរគុណដែលទម្លាក់បន្ទុកមួយនេះដាក់មកលើជនបរទេសម្នាក់នេះ។ បេនអើយ ទៅស្រុកលោកវិញទៅ! លោកតែឯងការពារមិនឈ្នះទេ បន្ទុកនេះធ្ងន់ពេកហើយ ហើយគ្មានអ្នកណារវល់ជាមួយលោកទេ ប្រយ័ត្នសូម្បីតែអាយុជិវិតក៏រក្សាមិនបាន នាំប្រពន្ធកូនត្រឡប់ទៅស្រុកវិញទៅ!!! ខ្ញុំហត់ជំនួសលោកណាស់!!!”។

លោក តាន់ គីមសួរ​ ក៏បានបញ្ជាក់ក្នុង comment បន្ថែមថា៖ “បេនប្រាប់ខ្ញុំថា គាត់មិនអាចបោះបង់ បានទេ គាត់សុំផ្ញើឆ្អឹងនៅស្រុកខ្មែរហើយ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២០ លោកក៏បានបង្ហោះសារមួយទៀត ដោយនាំសំដីរបស់លោក បេន ប្រាប់ឲ្យដឹងថា៖ “បេន និងក្រុមគ្រួសារបានផ្តាំផ្ញើតាមរយៈខ្ញុំទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថាកុំឲ្យព្រួយបារម្ភពីពួកគាត់អី ហើយពួកគាត់ពិតជារំភើបចិត្ត និងមានកំលាំងចិត្តជាខ្លាំងចំពោះការយកចិត្តទុកដាក់និងខ្វាយខ្វល់របស់ពុកម៉ែបងប្អូនទាំងអស់គ្នា អរគុណដែលមិនទុកពួកគាត់ចោល បើទំនេរ សំណូមពរពុកម៉ែបងប្អូនអញ្ជើញទៅសួសុខទុក្ខ និងផ្តល់កំលាំងចិត្តដល់ពួកគាត់ដោយផ្ទាល់ផង”៕