ហួសចិត្ត!! រថភ្លើងដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុខូចនៅតាមផ្លូវ ស្រាប់តែមានពលរដ្ឋគាស់ទូររថភ្លើងដណ្តើមយកអង្ករបាត់បង់អស់ជាច្រើន

2723

ខេត្តព្រះសីហនុ-មន្ត្រីនៅស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុអោយPNNដឹងថា នៅវលាម៉ោងជាង៣ទៀបភ្លឺថ្ងៃ07.02.2020នេះ ខ្សែរថភ្លើងដែលមានដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស បានខូចនៅតាមផ្លូវរថភ្លើងចំណុចជិតរោងចក្រអគ្គិសនីធ្យូងថ្មស្ទឹងហាវខេត្តព្រះសីហនុ ។

ក្នុងពេលដែលរថភ្លើងខូចមិនទាន់ដំណើរការទៅមុខបាន ក៍មានពលរដ្ឋមួយចំនួនបាននាំគ្នាទៅគាស់ទូររថភ្លើងដណ្តើមយកអង្ករបាត់បង់អស់ជាច្រើន។ ករណីនេះមន្ត្រីដដែលជូនជាដំណឹងថា អង្ករដែលមាននៅក្នុងទូររថភ្លើងហើយត្រូវពលរដ្ឋលួចយកទៅនេះ ជាអង្ករដែលនៅមានជាតិថ្នាំរក្សាការពារសត្វល្អិត មិនទាន់ដល់កំណត់ដែលអាចដាំបាយពិសារបានទេ អាចប៉ះពាល់ដល់សុខភាព និងថាសុំអោយពលរដ្ឋដែលលួចយកអង្ករនេះទៅប្រុងប្រយត្ន័បំផុត៕

ប្រភព Huy Bunleng News