ប្រពៃណាស់! រដ្ឋបាលខេត្តព្រះវិហារយកឈើខុសច្បាប់ប្រគេនព្រះសង្ឃ សម្រាប់សាងសង់សមិទ្ធផលនានាក្នុងទីអារាម

23

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានប្រគេនឈើចំនួន
ជាង២០០ម៉ែត្រគុប ដល់ព្រះចៅអធិការ និងគណៈកម្មការវត្តប្រាសាទព្រះខ័ន (ហៅវត្តតាសែង) ស្ថិតនៅ
ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត។

សូមជម្រាបថា ឈើទាំងនោះរួមមានប្រភេទឈើ៖ បេងធ្នង់ នាងនួន សុក្រម សសរមូល៥0ដើម ព្រមទាំងឈើកែច្នៃរួចមួយចំនួនទៀត។

គួរបញ្ជាក់ថា ពិធីខាងលើ មានការចូលរួមពីប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរស្រុក ឃុំ ជាច្រើនរូបទៀត៕