គាំទ្រពេញទំហឹង! វិទ្យាល័យច្បារអំពៅ ជាសាលារដ្ឋដំបូងគេ សម្រេចដាក់កាំមេរ៉ាសុវត្ថិភាព តាមបន្ទប់រៀន

3039

វិទ្យាល័យច្បារអំពៅបានសម្រេចដាក់កាំមេរ៉ាសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដើម្បីពង្រឹងគុណភាពការរៀន និងបង្រៀន សម្រាប់ថ្នាក់រៀនទី ៧, ៨, ១០ និងទី ១១ ។ នេះបើតាមទំព័រហ្វេសប៊ុកផេកអតីតសិស្សវិទ្យាល័យច្បារអំពៅ ។

តាមប្រភពដដែលបញ្ជាក់ទៀតថា ខាងគណៈគ្រប់គ្រងសាលានឹងបន្តដាក់កាំមេរ៉ាសុវត្ថិភាពនៅថ្នាក់ទី ៩ និងទី ១២ នៅពេលក្រោយទៀត ។ ការដាក់កាំមេរ៉ាសុវត្ថិភាពនេះក៏មានឃើញថាមានការគាំទ្រពីសំណាក់អាណាព្យាបាល និងសិស្សានុសិស្ស ដើម្បីធានាឱ្យបាននូវការសិក្សាប្រកបដោយសណ្ដាប់ធ្នាប់ និងពិសេសនោះបង្កានូវបាតុភាពណាមួយនៅក្នុងថ្នាក់រៀនផងដែរ ។

ដោយឡែកនៅមិនទាន់ឃើញខាងក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់អំពីគោលការណ៍នៃការដាក់កាំមេរ៉ាសុវត្ថិភាពនៅតាមគ្រឹះស្ថានអប់រំសាធារណៈនៅឡើយទេ ៕

ព្រភព popular