ហួសចិត្ត!! កូនស្លាប់ទាំងមូលម្ដាយមិនមកជួបមុខកូនជាលើកចុងក្រោយ បែរជាផ្ញើលុយ ១០មុឺនរៀលចូលបុណ្យសពកូនទៅវិញ

1044

កាលពីព្រឹកមិញនេះ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បុរសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ ព័ត៌មាន ក្នុងស្រុក បានបង្ហាញពីអារម្មណ៏ឈឺចាប់ជាខ្លាំង ព្រោះតែកូនជាទីស្រលាញ់របស់លោក បានទទួលមរណភាពចាកចោលរូបលោក ទាំងដែលគ្នាមានអាយុទើបតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលឈឺចាប់ជាងនេះទៅទៀតនោះ បែរជាម្ដាយរបស់ក្មេងប្រុសនេះ ហើយត្រូវជាប្រពន្ធរបស់ខ្លួន មិនព្រមមកមើលមុខកូនរបស់ខ្លួនជាលើកចុងក្រោយទៅវិញ។

ក្នុងនោះដែរ បុរសខាងលើនេះ ក៏បានសរសេរប្រាប់ឱ្យមហាជនដឹងថា៖”សូមជួយពិចារណាផង កូនស្លាប់ទាំងមូល ម្ដាយមិនមកជួបមុខកូនជាលើកចុងក្រោយ បែរជាផ្ញើរលុយមកចូលបុណ្យសពកូនពេលបានលឺដំណឹងថាកូនស្លាប់នេះឬ ទឹកចិត្តម្ដាយនឹងកូន? កូនប្រុសដ៏កំសត់អើយ ហេតុអី្វកូនស្លាប់បិទភ្នែកមិនជិត

កូនកើតមកពិការហើយ ពេលស្លាប់ម្ដាយក៏មិនមកទៀត ខ្ញុំជួបជាលើកទីមួយហើយ ទឹកចិត្តម្ដាយបែបនេះ នៅត្រឹមតែខេត្តស្វាយរៀងសោះ មកជួបកូនមិនបានណាស់ហើយបើកូនបានជាស្លាប់ទៅហើយ សូមឱ្យកូនទៅចាប់ជាតិជាមួយមនុស្សល្អមាន ម្ដាយមានព្រហ្មវិហារធម៌ចំពោះកូនផងចុះកុំឱ្យដូចជាតិនេះទៀតណាកូនណា”។

សូមជម្រាបផងដែរថា ម្ដាយចិត្ដខ្មៅខាងលើ ពេលទទួលបានដំណឹងថាកូនរបស់ខ្លួនស្លាប់បាត់បង់ជីវិត ក៏បានផ្ញើរលុយចំនួន ១០ម៉ឺនរៀល មកចូលបុណ្យ។ ក្នុងនោះដែរក្មេងប្រុស ដែលបានទទួលមរណភាពនេះ គឺមានកាយសម្បទាមិនមាំមួននោះឡើង ហើយចំពោះមូលហេតុដែលបណ្ដាលធ្វើឲ្យក្មេងប្រុសនេះស្លាប់ គឺដោយសារក្ដៅខ្លួន រួចហើយក៏ប្រកាច់សរសៃទាញ ខាំអណ្ដាតខ្លួនឯងតែម្ដង នេះបើតាមការបញ្ជាក់របស់ឪពុកក្មេងប្រុសខាងលើនេះ៕