ថៃចេញបម្រាមនៅ​ថ្ងៃ​បុណ្យ “មាឃ​បូជា” ហាមឃាត់​មិន​ឲ្យ​មាន​ការ​ពិសា​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ប្រទេស​

2723

បុណ្យ​មាឃ​បូជា​នៅ​ឯ​ប្រទេស​ថៃ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៩ ​កុម្ភៈ ឆ្នាំ ២០២០ ដោយ​នេះ​ជា​បុណ្យ​សាសនា​ដ៏​សំខាន់​លំដាប់​ទី ៣ របស់​ប្រទេស​ថៃ។

តាម​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​ការ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ពិសា​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ពេញ ហើយ​ប្រសិន​មាន​ការ​ល្មើស​ដោយ​ប្រការ​ណា​មួយ​នឹង​ត្រូវ​ពិន័យ​ជា​សាច់​ប្រាក់​ដល់​ទៅ ១០០០០ បាត​ឬ​ជាង ៣២០ ដុល្លារ​អាមេរិក។

គួរ​បញ្ជាក់​ថា​ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន​ក្នុង​ប្រទេស​ថៃ​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ ហើយ​ជា​រៀងរាល់​ឆ្នាំ​តាម​បណ្តា​ហាង​លក់​គ្រឿង​ស្រវឹង បារ ឬ​ Pub មួយ​ចំនួន​ធំ​ក៏​បាន​សម្រាក​ផ្អាក​ដំណើរការ​មួយ​ថ្ងៃ​។

ក្រៅ​ពី​បុណ្យ​មាឃ​បូជា ការ​ហាម​ឃាត់​ស្រា​ក៏​ធ្វើ​ឡើង​ទាំង​នៅ​ថ្ងៃ​បុណ្យ វិសាខ​បូជា បុណ្យ Asarnha Bucha, Khao Pansa និង Wan Org Pansa ផង​ដែរ៕