ក្តៅៗ! ករណីអគ្គិភ័យកំពុងឆេះ នៅរោងចក្រមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ (មានវីដេអូ)

19267

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៥៖៣០ល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយ បាន និងកំពុងឆាបឆេះ នៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្រិតអគ្គិភ័យយ៉ាងណានោះ គេនៅមិនទាន់វាយតម្លៃបាននៅឡើយ ខណៈដែលសមត្ថកិច្ចពន្លត់អគ្គិភ័យ កំពុងចេញទៅអន្តរាគមន៍។

ព័ត៌មានបន្ថែមយ៉ាងណានោះ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយជូននៅពេលក្រោយទៀត៕