ស្ងាត់ៗ! ចំបុីខ្មៅ ចេញពីពន្ធនាគាមានសេរីភាពវិញហើយ បន្ទាប់ពីជាប់ទោសអស់រយៈពេល១ឆ្នាំ

661

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវនាង យិន ហេង ហៅ ចំបុីខ្មៅ ដែលបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាទពូជជាតិសាសន៏ខ្មែរ ទូទាំងពិភពលោក ដោយបានបង្ហោះវីដេអូ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រោះតែនាងត្រូវបានបុរសមានគ្នា ៣នាក់ជិះម៉ូតូមកដល់ ហើយរួចក៏បានខោកក្បាលចំនួន ៣ក្រញ៉រ។

យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា បានប្រកាសសាលក្រម ដោយផ្តន្ទាទោសនាង យិន ហេង ហៅ ចំប៉ីខ្មៅ ដែលបានបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ អោយជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និងពិន័យថវិកាចំនួន៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន។

ដោយឡែក កាលពីម្សិលមិញនេះដែរ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ចំបុីខ្មៅ ត្រូវបានដោះលេងឱ្យមានសេរីភាពវិញហើយ ក្រោយត្រូវបានជាប់ឃុំអស់រយៈពេល ១ឆ្នាំមកនេះ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ
មានឈ្មោះ កូន នាគ តូច ត្រូវជាបងប្រុសបង្កើតរបស់ ចំបុីខ្មៅ បានបង្ហោះសារមួយឃ្លា អមមកជាមួយរូបថតប្អូនរបស់ខ្លួន ដោយមានខ្លឹមសារថា៖”Good morning ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២០ ជាមួយប្អូនប្រុស”។

ក្នុងនោះដែរ មហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៏យ៉ាងខ្លាំង ចំពោះការវិលវិញរបស់ នាង ចំបុីខ្មៅ ដោយបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើនកុះករ បូករួមនឹងការខមិនអបអរសាទរ ព្រោះតែឃើញមានសេរីភាពវិញ ប៉ុន្ដែសង្ឃឹមថា យុវជនរូបនេះ និងកែប្រែកំហុសរបស់ខ្លួន (ពាក្យសម្ដីមិនសមរម្យ) ហើយចាប់ផ្ដើមជីវិតសារជាថ្មីម្ដងផងដែរ។