ស្នងការខេត្តព្រះសីហនុ កំពុងស្រាវជ្រាវអ្នកបំប៉ោងព័ត៌មាន ថាមានមនុស្សស្លាប់ជិត១០០នាក់ ដោយសារវីរុសកូរ៉ូណា

697

ខេត្តព្រះសីហនុ : លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងថា លោកសូមធ្វើការបដិសេធនិងច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត ដែលបង្ហោះថា មានមនុស្សស្លាប់ដោយសារឆ្លងជំងឺរលាកសួតនៅខេត្តព្រះសីហនុ ។

លោក ជួន ណារិន្ទ សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែកុម្ភៈ នេះថា សមត្ថកិច្ច កំពុងសហការជាមួយនាយកដ្ឋានជំនាញ ដើម្បីស្រាវជ្រាវរកអ្នកបំប៉ោង ព័ត៌មាននេះអនុវត្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី៩ ខែកុម្ភៈ នេះ មានគណនីហ្វេសប៊ុកមួយឈ្មោះថា “ព័ត៌មានពិត ពីកម្ពុជា”​ បានសរសេរថា “មេរោគកូរ៉ូណាកំពុងរាតត្បាតនៅកម្ពុជា ជាពិសេសនៅក្រុងព្រះសីហនុ មានមនុស្សស្លាប់ជិត១០០នាក់ហើយ ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញលាក់បាំងនិងព្រមានចាប់គ្រូពេទ្យណាដែលរកឃើញ Virus corona នេះទៀតផង” ៕