បើអាចរកការងារថ្មីទៅ! ខែក្រោយកម្មកររោងចក្រមួយចំនួន នឹងអត់ការងារធ្វើដោយសារតែ…

កម្មករ កម្មការិនីនៅតាមបណ្ដារោងចក្រមួយចំនួននឹងត្រូវប្រឈមការព្យួរការងារមួយរយៈ ដោយហេតុថារោងចក្រសម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើមនៅប្រទេសចិនត្រូវបានផ្អាកដំណើរដំណើរការ ខណៈប្រទេសមួយនេះកំពុងរាត​ត្បាត​វីរុសកូរ៉ូណាយ៉ាងខ្លាំង ។ នេះបើតាមការថ្លែងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅឯទីស្ដីការគណៈរដ្ឋមន្ត្រី ។

លោក ផៃ ស៊ីផាន បាន​បន្ថែមថា មូលហេតុ​ដែលនាំឱ្យ​បណ្ដា​រោងចក្រ​នៅ​កម្ពុជា និង ​ប្រទេស​ដទៃ​ជួប​បញ្ហា​នេះ ដោយសារតែ​ប្រទេស​ចិន ដែល​កំពុង​ជួប​បញ្ហា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ ជា​អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម​ដ៏​ធំជាងគេ សម្រាប់​ប្រទេស​ផលិត​នាំចេញ​ ។​ លោកលើកឡើងថា ការរងផលប៉ះពាល់មកលើរោងចក្រនេះមិនមែនមានតែនៅប្រទេសកម្ពុជានោះទេ​ពោលគឺបណ្ដាប្រទេសជុំវិញពិភពលោកសុទ្ធតែរងផលប៉ះពាល់ពីវីរ៉ុសកូរ៉ូណានេះ ។

យ៉ាងណាក្ដីអ្នកនាំពាក្យរដ្ឋាភិបាលមិនបានបញ្ជាក់ឱ្យជាក់ថា តើរោងចក្រចំនួនប៉ុន្មាននឹងត្រូវរងផលប៉ះពាល់ និងកម្មករ កម្មការិនីចំនួនប៉ុន្មាននាក់នឹងត្រូវប្រឈមព្យួរការងារនោះទេ ៕

ប្រភព popular