បើកូនខ្មែរមិនគាំទ្រ ឲ្យអ្នកណាគាំទ្រ!​ ភាពយន្តខ្មែរ “ព្រះ​បាទ​ជ័យវរ្ម័ន​ទី ៧” ចំណាយខ្ទង់​៧ លាន​ដុល្លារ អាច​នឹង​ថត​នៅ​ឆ្នាំ…

766

បើ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុយ យ៉ាឡេង ដែល​ជា​ម្ចាស់​ផលិតកម្ម កថាជ័យ បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ Facebook នៅ​មុន​នេះ​បន្តិច​ថា​លោក​មាន​គម្រោង​ចង់​អញ្ជើញ​ផលិតករ​ចាស់​ក្មេង​និង​ចង់​ឲ្យ​មាន​ការ​គាំទ្រ​ពី​បងប្អូន​ជន​រួម​ជាតិ​ទាំង​អស់ លើ​គម្រោង​ផលិត​ខ្សែ​ភាពយន្ត​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ ដែល​គ្រោង​នឹង​ថត​នៅ​ឆ្នាំ ២០២៥ ប្រសិន​មាន​ការ​គាំទ្រ​ដូច​បាន​គ្រោង​ទុក​តាម​តម្រូវការ។

តាម​រយៈ​គណនី កថា ជ័យ ដែល​បង្ហោះ​នៅ​យប់​ថ្ងៃ​ទី ១០ កុម្ភៈ ឆ្នាំ ២០២០ អម Teaser Poster មួយ​សន្លឹក​បាន​សរសេរ​ថា៖ “​​ខ្ញុំបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយ🎬ក្តីប្រាថ្នា
ធំក្នុងជីវិតគឺផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧🙏
ដល់ពេលហើយ ព្រោះខ្ញុំពាក់កណ្តាលជីវិតហើយ🙏
ខ្ញុំមិនអាចរង់ចាំបានទៀតទេ ទាន់នៅមានកម្លាំង មាន
បញ្ញារ🙏 ស្មារតីល្អ🙏 ខ្ញុំសូមអញ្ជើញដល់ផលិតករ តារាភាពយន្ត និងជនរួមជាតិខ្មែរទាំងប្រុសស្រី ចូលរួមផលិតភាពយន្តប្រវត្តិសាស្រ្តនេះជាមួយខ្ញុំបាទ ថវិការចំណាយផលិត ខ្ទង់ ២៨,០០០,០០០,០០០៛
ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក 🎬📽🎥📹
គម្រោងថតភាពយន្តនេះគឺនៅឆ្នាំ ២០២៥ 🙏
ខ្ញុំបាទនឹងចាប់ផ្តើមបើកទទួលស្វាគមន៍ដល់ជនរួមជាតិទាំងអស់ចង់ចូលរួមសហការដោយក្តីរីករាយ 🙏🇰🇭🙏
ទំនាក់ទំនងខ្ញុំបាទតាមលេខទូរសព្ទ័ ០៦៩ ២៣៩ ៧៨៩
Email : [email protected]
ខាងក្រោមនេះគ្រាន់តែជាTeaser Posterដំបូងប៉ុណ្ណោះ”។

បញ្ជាក់ថាកន្លងទៅរឿង “ដើម្បីកូន” របស់ផលិតកម្ម កថាជ័យ ដែលបានចាក់ផ្សាយតាមបណ្តារោងភាពយន្តក្នុងប្រទេសកម្ពុជាតាំងពីថ្ងៃទី ៣០ មករា ក៏ទទួលបានការគាំទ្រខ្លាំងផងដែរ និងមានការសរសើរមិនដាច់ពីមាត់ជុំវិញអត្ថន័យអប់រំជាច្រើន ពីសំណាក់អ្នកដែលបានចូលទស្សនាហើយ៕

ប្រភព៖ កថា ជ័យ