Update! ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាកើនលើស១០០០នាក់ និងឆ្លងជាង៤២,២០០នាក់

400

(ប៉េកាំង)៖ អាជ្ញាធរចិននៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់១០១១នាក់ និងអ្នកឆ្លងជាង៤២,២០០នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនៅព្រឹកថ្ងៃនេះ។

រយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្ស១០៣នាក់បន្ថែមទៀតបានបាត់បង់ជីវិតនៅក្នុងខេត្តហ៊ូប៉ី ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមថ្មីចំនួន២០៩៧នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ជាង៤២,២០០នាក់៕