បើករថយន្តវ៉ាស្តាំ ប៉ះគេហើយ ចុះពីលើរថយន្តមករករឿងគេទៀត កុំតែបានCamera ឡានទេកុំអី…(មានវីដេអូ)

776

បងប្រុសម្នាក់បើករថយន្តជូនកូនទៅសាលា ដោយសារផ្លូវស្ទះពេកគាត់ក៏បើកតាមគន្លងផ្លូវ ទុកផ្លូវអោយម៉ូតូ ស្រាប់តែរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2BE 2279 បើវ៉ាស្តាំ ប៉ះគេហើយចុះពីលើរថយន្តមកថាអោយគេទៀត កុំតែមានមានCameraរថយន្ត កុំអីរករឿងគេទៀត ។នេះបើយោងតាមគណនីហ្វេសប៊ុក Socheat May បានបង្ហោះវីដេអូ និងសរសេររៀបរាប់ថា៖ «Toyota Rush 2-BE 2279
ខ្ញុំជិះគន្លងកណ្តាល​ ខ្ញុំទុកផ្លូវអោយម៉ូតូទៅបានដូចក្នុងវីដេអូ​ គាត់ជិះផ្លូវម៉ូតូឡេីងចិញ្ចេីមផ្លូវ​ វ៉ាស្តាំចូលឆ្វេង​ បន្សល់ស្នាមឆ្កូតតិចៗអនុស្សាវរីយ៍ព្រឹកថ្ងៃអង្គារ៍​ 😂 បេីកបរដោយបុរសចំណាស់ម្នាក់​ ដោយលាយលំនឹងបណ្តាំចុង​ក្រោយ គាត់ថាហែងឡប់​ ចេះបេីឡានអត់​ ! ! ! ជូនពរពូបេីកហ្ចឹងចំ​ RR 😁» ។តោះទស្សនាវីដេអូដូចខាងក្រោម៖