រឿងចាក់ដោត! ឧកញ៉ាម្នាក់និយាយពីដំណើររឿងកាបូបត្បៀត ដែរមនុស្សប្រុសនិយមប្រើ!

1379

និយាយដំណើររឿងកាបូបត្បៀតនេះបន្តិច..រឿងពីដំបូងគឺបែបនេះ កាលយូរឆ្នាំមកហើយមានលោកឧកញ៉ាមួយរូបគាត់ឧស្សាហ៍មកគុយទាវនៅក្បែស្តុបទេពផនណាស់ ប្រហែល៣ថ្ងៃក្រោយមកគាត់ក៏កើតបូសឃ្លៀក ហើយមិនអាចលើកដៃដើរដូចធម្មតាបានឡើយ ។ គាត់ក៏សម្រេចចិត្តទៅទិញកូនកាបូបតូចៗយកមកត្បៀតដើម្បីកុំឲ្យទង្គិចបូសគាត់។ ព្រឹកស្អែកមកនៅពេលដែលគាត់ចុះពីឡានមកដល់ហាងគុយទាវ អ្នកណាៗក៏សរសើរថាកាបូបស្អាតសមដែរ បន្ទាប់មកគាត់ក៏យកមកត្បៀតជាប្រចាំតាំងពីឆ្នាំ២០១៤នុះមក រហូតដល់មិត្តភក្តិខ្ញុំខ្លះគាត់ជិតក្លាយជាឧកញ៉ាក៏ចាប់ផ្តើមប្រើតាមហ្នុងរហូតមកផងដែរ។ ឧកញ៉ា បូសឃ្លៀក សព្វថ្ងៃនេះសំបូរមនុស្សដែលចូលចិត្តតាំងខ្លួនរបៀបហ្នឹងណាស់។
តាមខ្ញុំកត់សំគាល់មើល អ្នកមានពិតប្រាដក ភាគច្រើនពួកគាត់ចូលចិត្តធ្វើខ្លួនសាមញៗណាស់ ពួកគាត់ចូលហាងបាយកាហ្វេរធម្មតាៗ ដោយមិនប្រកាន់ខ្លួនអីសោះ ដោយឡែកមនុស្សមួយចំនួនដែលកំពុងរកសុីដីឬពុះដីឡូត៍លក់ គ្រាន់តែទិញឡានបង់រំលោះសោះក៏បង្ហោះអួតតាមFacebook ឬក៏អោយចុះផ្សាយតាមWebsite ដែរ ខ្លាចគេមិនដឹងថាខ្លួនមាន។

ប្រភព៖ បង វណ្ណឌី