ធ្ងន់ករហើយ! រថយន្តកាម៉ារី បុករថយន្តទំនើបRolls Royce របស់ឧកញ៉ាឌួងឆាយ (មានវីដេអូ)

307

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តកាម៉ារី ជ្រុលបុករថយន្តទំនើប រងការខូចខាត កាលពីវេលា ម៉ោង១និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ពៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបBS តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

គ្រោះថ្នាក់នេះរវាង រថយន្តកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AY-1549 បើកបរដោយបុរសវ័យក្មេងម្នាក់ និងរថយន្តទំនើប ម៉ាករ៉រ៉ូយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយ ឧកញ៉ា ឌួង ឆាយ ។

តាមប្រភពបានឲ្យដឹងថា ដំបូងឡើយគេឃើញ រថយន្តកាមរី ហាយប្រ៊ីត បើកតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចមកកើតយ៉ាងលឿន រថយន្ត រ៉រ៉ូយ បើកតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ( ស្តុបបែកជា៤ ) ក៏ស្រាប់តែរថយន្តកាម៉ារី ជ្រុលបុក រថយន្ត រ៉រ៉ូយ កំពិតទ្វារខាងស្តាំយ៉ាងដំណំ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តទាំង២ គ្រឿង ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕