ថៃប្រកាសថា បុគ្គលិក​វេជ្ជសាស្ត្រ​ខ្លួនម្នា​ក់បាន​ឆ្លង COVID-19 ពី​អ្នកជំងឺ​!

726

​ករណី​ឆ្លង​ថ្មី​មួយទៀត​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ថៃ នា​ថ្ងៃ​សុក្រ ១៤ ខែកុម្ភៈ ដែល​ធ្វើ​តួលេខ​អ្នកជំងឺ​សរុប​ប្រទេសជិតខាង​កម្ពុ​ជាមួយនេះ​ឡើងដល់ ៣៤​នាក់​ហើយ​។

​ករណី​ថ្មី​នេះ គឺ​កើត​លើ​ស្ត្រី​ថៃ​ជា​បុគ្គលិក​វេជ្ជសាស្ត្រ​អាយុ ៣៥​ឆ្នាំ​ម្នាក់ ដែល​បាន​ឆ្លង​ជំងឺ​នេះ​ពី​អ្នកជំងឺ​លោកស្រី ។ លោក​អគ្គនាយក​នាយក​ដ្ឋា​ន​គ្រប់គ្រង​ជំងឺឆ្លង​ថៃ លោក​វេជ្ជបណ្ឌិត Wattanaying Charoenchia បញ្ជាក់​បែបនេះ​នៅ​សន្និសីទ​ព័ត៌មាន​មួយ នៅ​ថ្ងៃ​សៅរ៍ ១៥ ខែកុម្ភៈ​។ នេះ​បើតាម Reuters ។​

​បច្ចុប្បន្ន ថៃ​មាន​អ្នកជំងឺ​សរុប​៣៤​នាក់ ដែល​ក្នុងនោះ​១៤​នាក់ ត្រូវបាន​ព្យាបាល​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ អ្នកជំងឺ​នៅ​ថៃ ភាគច្រើន​ជា​ជនជាតិ​ចិន​ដែលមាន​ប្រភពពី​ក្រុង​វូ​ហាន និង​មួយចំនួនទៀត​ជា​ជនជាតិ​ថៃ ដែល​បាន​ឆ្លងតាម​គ្នា​៕