Update! ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនដល់១,៦៦៥នាក់ និងឆ្លងជាង៦៨,០០០នាក់

310

(ប៉េកាំង)៖ នៅព្រឹកថ្ងៃអាទិត្យនេះ ចំនួនមនុស្សដែលបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិន បានកើនលើសពី១,៦៦៥នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង៦៨,០០០នាក់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១,៦៦៥នាក់ បន្ទាប់ពីថ្ងៃសៅរ៍មានអ្នកជំងឺ COVID-19 ចំនួន១៤២នាក់ទៀត បានបាត់បង់ជីវិត ដោយក្នុងនោះ១៣៩នាក់នៅខេត្ត Hubei ២នាក់នៅខេត្ត Sichuan និងម្នាក់នៅខេត្ត Hunan ហើយក្នុងថ្ងៃសៅរ៍ម្សិលមិញដដែលនេះ មានករណីឆ្លងថ្មីចំនួន២,០០៩នាក់ទៀត។

គួរជម្រាបថា មកទល់ពេលនេះ ករណីមនុស្សស្លាប់នៅក្រៅដែនដីចិនដីគោក គឺមាន៤ករណី រួមមាន ១ករណីនៅហុងកុង ១ករណី នៅហ្វីលីពីន ១ករណីនៅជប៉ុន និង១ករណីនៅបារាំង៕