ទីបំផុត! យិនហេង ហៅចំប៉ីខ្មៅ បានសាងផ្នួសជាព្រះសង្ឃ ប្រកានយកធម៍ដើម្បីជីវិតថ្មីរបស់គាត់

3159

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវនាង យិន ហេង ហៅ ចំបុីខ្មៅ ដែលបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាទពូជជាតិសាសន៏ខ្មែរ ទូទាំងពិភពលោក ដោយបានបង្ហោះវីដេអូ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រោះតែនាងត្រូវបានបុរសមានគ្នា ៣នាក់ជិះម៉ូតូមកដល់ ហើយរួចក៏បានខោកក្បាលចំនួន ៣ក្រញ៉រ។

យ៉ាងណាមិញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា បានប្រកាសសាលក្រម ដោយផ្តន្ទាទោសនាង យិន ហេង ហៅ ចំប៉ីខ្មៅ ដែលបានបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ អោយជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និងពិន័យថវិកាចំនួន៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន។

ដោយឡែក ក្នុងថ្ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំបុីខ្មៅបានសម្រេចចិត្តសាងផ្នួសជាព្រះសង្ឃហើយ ដើម្បីសងគុណឪពុកម្តាយ។ នេះបើតាមហ្វេសបុក កូននាគតូច ដែលត្រូវជាបងប្រុសបង្កើតរបស់ព្រះតេជគុណ យិន ហេង៕