ស្ត្រីម្នាក់លេីកដៃទះកំផ្លៀងប៉ូលីសចរាចរណ៍ ដោយសារតែខឹងរឿងផាកពិន័យ ២៥០០០រៀល (មានវីដែអូ)

1085

ព័ត៌មាន​បឋម​:​ កាលពី​វេលាម៉ោង២រសៀល​ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០​ នេះ​ មានករណីផ្ទុះ​ជម្លោះ​មួយបានកេីត​ឡេីង​រវាង​សមត្ថកិច្ច​ចរាចរណ៍​ជាមួយនឹង​ស្រ្តី​ជាអ្នកដំណេីរម្នាក់បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​នៅក្បែរនោះ និង​ក្រុម​អ្នក​សារព័ត៌មាន​ជាច្រើន​ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​កម្ពុជា​ក្រោម​ កែងស្តុប​ដីអិន​ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

បេី​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ចរាចរណ៍​បាន​ចាប់​ធ្វើ​ការផាក​ពិន័យ​ទៅលេី​ម៉ូតូ​មួយគ្រឿង​ម៉ាក​ Click ដែលគ្មាន​ស្លាក​លេខ​ និងឈប់លេីស​គំនូស​សញ្ញា​ចរាចរណ៍​ ជា​ទឹកប្រាក់​ចំនួន​ ២៥០០០រៀល​ តែ​ខាង​ស្រ្តី​ជា​ម្ចាស់​ម៉ូតូ​បាននិយាយទៅកាន់​ប៉ូលីស​ថា​ មានត្រឹម​តែ​១០០០០រៀលទេ។

ក្រោយ​មក​ភាគី​ទាំង​សងខាង​ក៏បាន​ប្រកែកគ្នា​រហូត​ឈានដល់ការទាញ​ទូរស័ព្ទ​មកថតរៀងខ្លួន​។ ក្នុង​នោះ​ដែរ​ ប៉ូលិសអនុវត្ដន៍ច្បាប់ចរាចរណ៍​បាន​ផ្តល់​កិច្ច​សម្ភាសន៍​មកកាន់​សារព័ត៌មាន​ថា​ ស្រ្តី​ជា​ម្ចាស់​ម៉ូតូ​បានលេីកដៃទះកំ ផ្លៀង​ខណៈដែល​ស្រ្តី​រូបនេះ​បាននិយាយថា​ ដោយសារ​តែ​ខឹងសមត្ថកិច្ចថតរូប​ ក៏បានក្រវាសដៃ​ មិនមាន​បំណង​ដូចការ​លេីកឡេីង​ពី​សមត្ថកិច្ច​នោះទេ។

គូសបញ្ជាក់​ថា​ ចំពោះ​ម៉ូតូ​ម៉ាក​ Click ដែលគ្មាន​ស្លាក​លេខ​របស់​ស្រ្តី​ខាងលេីនេះ​ គឺទេីបតែទិញកាលពីយប់មិញ​នេះ ខណៈដែល​សមត្ថកិច្ច​ក៏បាន​ផាក​ពិន័យ​ចំពោះ​ការឈប់លេីស​គំនូរ​ចរាចរណ៍​ ហេីយចំពោះម៉ូតូក៏ត្រូវបាន​សមត្ថកិច្ច​នាំយកទៅ​ដោះស្រាយ​ជា​បន្ត​ផងដែរ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ទិដ្ឋភាព​ក្នុង​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។