ល្បិចថ្មី! សូមប្រយត្ន័ទិញរបស់គេហើយ ផ្ញើលុយចូលកុងអ្នកលក់ពិតមែន ប៉ុន្តែអ្នកទិញខូចបានខលទៅធនាគារឲ្យប្លុកលុយនោះ ក្រោមលក្ខខណ្ឌវេរលុយច្រឡំគណនី (មានវីដេអូ)

427

មុនដំបូងបុរសម្នាក់ឆាតមកទិញ Sabay Coin ក្នងតម្លៃ ១ ៥០០ដុល្លារ ស្មើនឹង ៦០ ០០០ sabay coin ក្រោយពីបាញ់គ្រប់ចំនួនហើយ ក៏បុរសអ្នកទិញបានផ្ញើលុយតាមធនាគារ ABA ទៅកុងអ្នកលក់ លុយបានចូលពិតមែន។ តែអ្នកទិញខិលខូច បានខលទៅធនាគារ ABA ឲ្យBlock ទឹកប្រាក់នេះ ក្នុងលក្ខខណ្ឌថា គាត់វេរច្រឡំគណនី។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ 6666Zone Buy and Sell HERO ដែលបានបង្ហោះផ្សាយលើបណ្ដាញសង្គមថា៖ ករណីឆបោកថ្មីតាម ABA មិនដែលធ្លាប់មានពីមុនមក ជួយចែករំលែកផងអោយអ្នកលក់ដូរដូចគ្នាប្រុងប្រយត្ន័ទាំងអស់គ្នា ព្រោះបើយើងមិនមានភស្តុតាងគ្រប់គ្រាន់អោយក្រុមហ៊ុន ABA ទេយើងនឹងចាញ់ក្ដីហើយបាត់បងលុយនោះព្រោះគេ Block Account ឫ Disactive Account របស់គេបាត់ហើយយើងមិនអាចចូលទៅមើលឆាតដែលធ្លាប់ឆាតជាមួយគេនោះទេ តែសំណាងល្អ ក្នុង IPAD ខ្ញុំនៅជាប់ឆាតទើបខ្ញុំអាចចូលថតភស្តុតាងនេះបាន ហើយអោយបងៗទាំងអស់គ្នាប្រុងប្រយត្ន័។

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖