ប្រធានមន្ទីរពេទ្យធំមួយនៅក្រុង Wuhan បានស្លាប់នៅព្រឹកមិញ ក្រោយឆ្លងវីរុសកូរ៉ូណា

4673

ប្រទេសចិន៖ ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ប្រធានមន្ទីរពេទ្យធំមួយក្នុងទីក្រុងវូហាន បានឆ្លងជំងឺរលាកផ្លូងដង្ហើម COVID-19 ពីអ្នកជំងឺ ហើយបានទទួលមរណភាព នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ។

ប្រធានមន្ទីរពេទ្យដែលបានឆ្លងវីរុសកូរ៉ូណាពីអ្នកជំងឺស្លាប់នេះ គឺលោកវេជ្ជបណ្ឌិត Liu Zhiming មានតួនាទីជាប្រធានមន្ទីរពេទ្យ Wuhan Wuchang ។ មុនពេលចេញដំណឹងផ្លូវការបញ្ជាក់ពីការស្លាប់បាត់បង់ជីវិតរបស់លោកវេជ្ជបណ្ឌិត Liu Zhiming វាមានការជជែកវែកញែកជាច្រើនលើបណ្ដាញសង្គមចិនពាក់ព័ន្ធលក្ខខណ្ឌសុខភាពរបស់លោក Liu កាលពីថ្ងៃយប់ថ្ងៃចន្ទទី១៧ ខែកុម្ភៈ។

សូមបញ្ជាក់ដែរថា ការស្លាប់របស់លោកវេជ្ជបណ្ឌិត Liu Zhiming ប្រធានមន្ទីរពេទ្យដ៏ធំមួយក្នុងក្រុងវូហាននេះ កើតឡើងមិនដល់២សប្តាហ៍ស្រួលបួលផង ក្រោយពីលោកវេជ្ជបណ្ឌិតចិនម្នាក់ទៀត ឈ្មោះថា Li Wenliang ដែលជាអ្នកព្រមានជំងឺ COVID-19 ហើយសា្លប់ដោយសារឆ្លងវីរុសកូរ៉ូណាពីអ្នកជំងឺ៕