Update! ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាឡើងដល់ ២០០៩នាក់ និងឆ្លងដល់ជាង ៧៥០០០នាក់

370

យោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាមនុស្សជាង ២០០០ នាក់ហើយបានស្លាប់ដោយសារជំងឺ Covid-19 ទូទាំងពិភពលោក។

គណៈកម្មការសុខភាពជាតិចិន (NHC) បានរាយការណ៍ថាមនុស្ស ១៣៦ នាក់ទៀតបានស្លាប់កាលពីថ្ងៃអង្គការ ដែលក្នុងនោះករណីស្លាប់ ១៣២ករណី និងករណីឆ្លងថ្មី ១៦៩៣ករណីត្រូវបានរកឃើញនៅខេត្តហ៊ូប៉ី។

តួលេខចុងក្រោយនាំឱ្យមានចំនួនអ្នកស្លាប់សរុបនៅចិនដីគោកដល់ ២០០៤ នាក់និងចំនួនអ្នកស្លាប់ទូទាំងពិភពលោកដល់ ២០០៩ នាក់។ អ្នកស្លាប់ចំនួន ៥ នាក់នៅក្រៅប្រទេសចិនដីគោករួមមានម្នាក់នៅហុងកុង ម្នាក់នៅតៃវ៉ាន់ ម្នាក់នៅជប៉ុន ម្នាក់នៅហ្វីលីពីន និងម្នាក់ទៀតនៅបារាំង។

ចំនួនករណីឆ្លងទាំងនៅចិន និងជាង ២០ប្រទេសផ្សេងទៀតសរុបចូលគ្នានៅពេលនេះមានចំនួនជាង ៧៥១០០ ករណី ដោយនៅចិនតែមួយគឺជាង ៧៤២០០ករណី។

យ៉ាងណាមិញ យោងតាមគណៈកម្មាធិការសុខភាពជាតិចិនបានឱ្យដឹងថាអត្រាកើនឡើងនៃអ្នកឆ្លងជំងឺ COVID19 នៅខាងក្រៅខេត្តហ៊ូប៉ីក្នុងប្រទេសចិនដីគោកបានថយចុះរយៈពេល ១៥ ថ្ងៃជាប់គ្នាពី ៨៩០នាក់ នៅថ្ងៃទី ៣ ខែកុម្ភៈ ចុះមកសល់ត្រឹម ៥៦ នាក់នៅថ្ងៃទី ១៨ ខែកុម្ភៈ ៕