សុទ្ធតែជាមន្ត្រីជញ្ចក់ឈាមរាស្រ្ត កម្លាំងអាវុធហត្ថឃាត់ខ្លួនមន្ត្រីអង្គការអភិរក្សព្រៃឈើ យកតួនាទីដើរជំរិតទារលុយពលរដ្ឋ

76825

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនមន្រ្តីអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ចំនួន១០នាក់ កាលពីរសៀល ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២០ ដើម្បីមកសាកសួរ ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួនពាក់ស្លាកលេខ ខ.ម និងប្រើប្រាស់តួនាទីអង្គការរបស់ខ្លួន ធ្វើការគំរាមកំហែងប្រជាពលរដ្ឋ នៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ។

មន្រ្តីអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ចំនួន១០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន ៖
១-ឈ្មោះឆុន ឈួន ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីអង្គការនិងអ្នកសារព័ត៌មាន មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
២-ឈ្មោះកង សារ៉ាវុធ ភេទ ប្រុសអាយុ ៤៧ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
៣-ឈ្មោះម៉ម រតនា ភេទ ប្រុសអាយុ ២៧ឆ្នាំមុខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ៣សង្កាត់លេខ២ ក្រុង -ខេត្ត ព្រះសីហនុ។
៤-ឈ្មោះសាន់ សុខុម ភេទ ប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
៥-ឈ្មោះអឿន ចាន់ថា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
៦-ឈ្មោះនួន ហេង ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្ត ព្រះសីហនុ ។
៧-ឈ្មោះហុឹម សុីណាត ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ ។
៨-ឈ្មោះឈុន ចាន់ដារ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
៩-ឈ្មោះចាន់ រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមន្រ្តីអង្គការ និងជាយោធាកងពលធំអន្តរាគមន៍លេខ ក.ជ.គ ខេត្តព្រះវិហារ មានទីលំនៅ ភូមិ១សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ ។
១០-ឈ្មោះផាន សារ៉ាត់ ភេទ ប្រុសអាយុ ៣៣ឆ្នាំ មុខរបរ អ្នកសារពត៌មាន មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
វត្ថុតាងរួមមាន៖ រថយន្ត១គ្រឿងម៉ាក ម៉ាស្តារពណ៌ត្រេអ៊ីពាក់ស្លាកលេខខ.ម 2- 1973 ។

ជនសង្ស័យទាំង១០នាក់ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធខេត្ត ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ kbn