ទីបំផុត! ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រកាសជួយលោក ផាន់ហ៊ន បើគាត់ត្រូវការជំនួយ

14137

យោងទៅតាមផេកហ៊្វេសប៊ុករបស់លោកឧកញ៉ា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហោះនៅលើបណ្តាញសង្គមមុននេះបន្តិចថា :

អាណិតណាស់ ខំពេក ផ្សាយព័ត៌មានពិតពេក ជួយជនក្រីក្រ ខ្វះខាតពេក អោយតែមានកម្មវិធីចែកសៀវភៅ អោយសិស្សានុសិស្សក្រីក្រគឺមានមុខ ហន មកផ្សព្វផ្សាយមិនដែលណាបាន១រៀលទេអាចដោយសារខ្ញុំ ដែលសៀវភៅអោយសិស្សានុសិស្សក្រីក្រ ច្រើនពេកទើបគាត់ប្រឹងផ្សាយនាំអោយគេគិតថា បានលាបសក្ការៈហើយខ្ញុំនិងជួយ ហន អាចផ្តល់ជាការងារ ឬ បើកសារព័ត៌មានអោយគាត់បើគាត់ពេញចិត្តជួយ share ម្នាក់ មួយអោយ កំលាំងចិត្តមនុស្សល្អ និយាយត្រងមាត់ឆៅ! ខ្ញុំនិងជួយគាត់។

គួរបញ្ចាក់ផងដែរថា អង្គភាពសារព័ត៌មាន ICDTV បានប្រកាសជាសាធារណៈថា: ខ្ញុំបាទ នី ពេជ ប្រធានគ្រប់គ្រងអង្គភាព icdtv សូមគោរពនឹងជុំរៀបជូនលោកនាយកការផ្សាយ icdtv ជាទីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំបាទសូមប្រកាសដកលោក ផាន់ហ៊ន ភា្នក់ងារយកព័ត៌មានប្រចាំខេត្តស្វារៀងចេញពីអង្គភាព icdtv ចាប់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2020 នេះតទៅ។ដោយសារលោកមិនគោរពវិន័យផ្ទៃក្នុងរបស់អង្គភាពជាច្រេីនលេីកច្រេីនសារ ដូចច្នេះសូមជម្រាបដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មេត្តាជ្រាបជាដំណឹងបើថ្ងៃក្រោយបុគ្គលម្នាក់នេះយកឈ្មោះអង្គភាព icdtvមកប្រើដេីម្បីលាភសក្ការៈធ្វេីឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ សូមចាត់ការតាមផ្លូវច្បាប់ចុះ ហេីយ អង្គភាពicdtvយេីងខ្ញុំមិនទទួលខុសត្រូវទៀតនោះឡើយ។ ហេីយអង្គភាពយេីងខ្ញុំនិងលំអិតជូនបងប្អូននៅពេលក្រោយ សូមអរគុណ 🙏🙏🙏🙏🙏៕