ទីបំផុត! អ្នកវិទ្យាសាស្ត្រអាមេរិកអះអាងថាការផលិតវ៉ាក់សាំងការពារវីរុសCorona ( Covid-19 ) បានសំរេចហេីយ

2462

Houston: លោក John Price ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Greffex Inc មានមូលដ្ឋាននៅទីក្រុង Houston បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានបញ្ចប់ការអភិវឌ្ឍវ៉ាក់សាំងរបស់ពួកគេសម្រាប់វីរុសដែលបានសម្លាប់មនុស្សជាង ២០០០ នាក់នៅទូទាំងពិភពលោក។ ឥឡូវនេះវ៉ាក់សាំងនឹងយកទៅធ្វើតេស្តិ៍លេីសត្វដោយទីភ្នាក់ងាររដ្ឋាភិបាល ដូចជារដ្ឋបាលចំណីអាហារនិងឪសថអាមេរិក និងបញ្ជូនទៅស្ថាប័នដែលស្រដៀងគ្នានៅក្នុងប្រទេសចិន និងវៀតណាម ដែលជាកន្លែងរងផលប៉ះពាល់យ៉ាងខ្លាំង។

លោក Price បញ្ជាក់ទៀតថា Greffex បង្កេីតវ៉ាក់សាំងនេះឡេីងចេញពីគំរូនៃវីរុស adenovirus ដែលស្រដៀងទៅនឹងហ៊្សេនមេរោគផ្ដាសាយ និងផ្លូវដង្ហេីមពី២ ទៅ៥% កន្លងមកត្រូវបានគេប្រេី សម្រាប់កំណត់ប្រភេទជំងឺឆ្លង និងជំងឺមហារីកផ្សេងៗ ។