បែកធ្លាយល្បិចរកលុយធ្វើសេដ្ឋីរបស់ប្រធានមន្ទីរសុរិយោដីខេត្តតាកែវ កាត់ប្លង់ដីមួយប្លង់តម្លៃចាប់៤០០ដុល្លា ដល់ពាន់ដុល្លា

32835

តាកែវ៖ការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយៈការទិញលក់ ដែលត្រូវកាត់ឈ្មោះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ ដែលមានលោក នួន សុធា ប្រធានមន្ទីរ ត្រូវមន្ត្រីថ្នាក់ក្រោមបង្ហើបថា គឺអ្នកកាន់ឯកសារត្រូវការចំណាយប្រាក់យ៉ាងតិច៤០០ដុល្លាឡើងទៅដល់រាប់ពាន់ តាមចំនួនលុយទិញលក់ដីតិច ឬ ច្រើន។ហើយប្រសិនអ្នករត់ឯកសារចំមនុស្សដែលមិនម៉ែនជាខ្សែរបក្ខប្រធានមន្ទីរ ឯកសារចេញ ក៏យូដែរ ទោះចំណាយលុយម៉ែន។

ប្រភពបានអោយដឹងថា ករណីរឿងអាស្រូវរបស់លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ គឺបានកើតមានយូហើយ ចាប់តាំងពីលោកឡើងជាប្រធានមន្ទីរ។ហើយនៅមន្ទីរមួយនេះសព្វថ្ងៃពោពេញដោយបក្ខពួកនិយម និងការិយាល័យធិប្បតេយ្យយ៉ាងខ្លាំង ដែលចាំបាច់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែដកតំណែងប្រធានមន្ទីរចេញ ដើម្បីប្រសិទ្ធិភាពការងារបំរើជាតិនិងពលរដ្ឋ។

សូមរំលឹកថា យោងតាមគណនីហ្វេសប៊ុកឈ្មោះ “Sothwin Villa” បានផ្ញើសារចូលហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារទាំងស្រុងថា ៖សម្តេចតេជោ ជាទីគោរព ! ប្លង់ដីចំនួន២ប្លង់ (ដីគ្មានទំនាស់) នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលខ្ញុំបានទិញពីប្រជាពលរដ្ឋ ក្នុងភូមិជាមួយនិងបានកាត់ប្លង់ផ្ទេរកម្មសិទ្ធិត្រឹមត្រូវ តែរយៈពេល២ឆ្នាំហើយ នៅតែមិនទាន់ទទួលបានប្លង់ដីពីមន្ទីរដែនដីខេត្តតាកែវ ។ ខ្ញុំព្យាយាមទូរស័ព្ទនិងទៅជួបដល់កន្លែងផ្ទាល់ជាច្រើនដង តែពួកគាត់ប្រាប់ថា កំពុងប្រជុំ និង រវល់ខ្លាំង ។ ខ្ញុំបានបង់សេវាកម្មជូនរដ្ឋត្រឹមត្រូវនិងគ្រប់ចំនួន ហើយក៏លើសចំនួនសម្រាប់ពួកគាត់ចង់បាន តែនៅតែមិនទាន់ទទួលបានប្លង់ដីទេ ។ សូមសម្តេច មេត្តាជួយដាស់តឿន ពួកគាត់ផង ។ ខ្ញុំសូមគោរពនិងជូនពរសម្តេច ។

ក្រោយការឆាតចូលផេកសម្តេចតេជោ ហ៊ុន សែន ភ្លាម , ទំនងជាភ័យខ្លួន ទើបលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ ហៅម្ចាស់ដីមកជួបដើម្បីដោះស្រាយបញ្ហានេះ ។

គិតទៅសម័យនេះទៅហើយ នៅសល់មន្ត្រីគ្រាប់ល្ពៅជាច្រើននាក់ទៀត ដែលនាំអោយអំពល់ទុក្ខដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានកាតព្វកិច្ចមមាញឹកដ៏ខ្លាំងក្លាសម្រាប់កិច្ចការប្រទេសជាតិ ជាពិសេសលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តតាកែវ តែម្តង ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់ថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកឆាតចូលហ្វេសប៊ុកសម្តេចតេជោ បានមកទទួលប័ណ្ណកម្មសិទ្ធិអចលនវត្ថុទ្រព្យពី លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូនីយ៏កម្ម សំណង់និងសុរិយោដីខេត្តតាកែវ រួចរាល់ជាស្ថាពរហើយ ៕

ប្រភព គេហទំព័រ ផែនដីថ្មី PDT-News