ទឹកចិត្តឪពុក! តស៊ូដើរសំលៀងកាំបិតឲ្យគេតាមផ្ទះ សន្សំលុយមួយថ្ងៃ២មុឺនរៀល ទុកទិញទូរសព្ទ័ឲ្យកូន

695

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Rynâ JūmTëv Tøch XD បានសរសេររៀបរាប់ថា៖ បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6plus ខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតា40ម៉ឺនលុយខ្មែរទេក្រដាសរាយៗទេ

មីពៅលក់អោយពូអត់ទឹកចិត្តឪពុកខំដេីរសំលៀងកាំបិតតាមផ្ទះគេសំលៀងមិនបានដេីរសូមគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូនខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេ ខ្ញុំថែមស៊ីមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូ
ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំម៉ាថ្ងែ20000៛ដេីម្បីទិញអោយកូន

កូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផងថាឪពុក
ខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេខ្ញុំឃេីយគាត់អង្គុយសូមគេហេីយមេីលមោតាទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ