យោងទៅតាមផេកហ្វេសប៊ុករបស់នាយ ពាក់មី បានបង្ហោះ និងថ្លែងសារអាណិតលោកបេន ដែលនាំប្រពន្ធកូន មករស់នៅស្រុកខ្មែរ ដើម្បីការពារ និងអភិរក្សព្រៃឈើដែលត្រូវក្រុមមួយក្តាប់តូចកំពុងបំផ្លិចបំផ្លាញនោះថា :
(បេន អេីយ ចង់រក្សាជីវិតខ្លួនឯង ទៅស្រុកវិញទៅ កាពារមិនជាប់ទេ ប្រយត័្នអស់ទាំងជីវិតទៀត លះបង់ប៉ុណ្ណឹបានហេីយ)
គួរបញ្ជាក់ថាលោកបេន (Ben Davis) គឺជាជនជាតិអាមេរិកាំងដែលមានភរិយានិងកូន២នាក់ បានសម្រេចចិត្តមករស់នៅស្រុកខ្មែរដើម្បីការពារអភិរក្សព្រៃឈើនៅស្រុកខ្មែររយៈពេល ២០ឆ្នាំមកហើយដោយប្រើប្រាស់ថវិកាលោកផ្ទាល់។
លោកបេនធ្លាប់លើកឡើងថាលោកមិនស្តាយក្រោយឡើយដែលលោកជ្រើសរើសផ្លូវមួយនេះ។ លោកបានលះបង់អស់ហើយដើម្បីថែរក្សាព្រៃឈើ នៅក្នុងប្រទេសកម្ពុជា។ ហើយលោកសង្ឃឹម ថាប្រជាជនកម្ពុជាទាំងអស់នឹងយ ល់ពីតម្លៃនៃការលះបង់នេះហើយនាំគ្នាចូលរួម ថែរក្សាព្រៃឈើរ ហើយឈប់កាប់បំផ្លាញព្រៃឈើរតទៅទៀតទៅ៕