អង្គការសុខភាពពិភពលោក WHO បានប្រកាសជាថ្មីម្ដងទៀត ឱ្យបណ្ដាប្រទេសទាំងអស់ ប្រយ័ត្ននិងការពារឱ្យបានខ្លាំងបំផុត បើទោះជាមិនទាន់មានករណីអ្នកឆ្លង Corona កើតមានឡើងក្នុងប្រទេសរបស់ខ្លួនក៏ដោយ។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយថា មេរោគ Corona កំពុងរីករាលដាលយ៉ាងខ្លាំង ទៅបណ្ដាប្រទេសនានា រហូតដល់បច្ចុប្បន្នមានដល់៥១ប្រទេសហើយ ដែលរកឃើញមេរោគនេះ។ កត្តាឆ្លងដល់ច្រើនប្រទេសនេះ នឹងធ្វើឱ្យប្រទេសមិនទាន់រកឃើញ មានករណីឆ្លងដែរមិនខាន បើទោះជាបច្ចុប្បន្នពួកគេមិនទាន់រកឃើញក៏ដោយ។
លោក បានប្រកាសឱ្យបណ្ដាប្រទេសទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការពារ ចំពោះមេរោគ Corona ដ៏កាចសាហាវនេះ ត្បិតអីវាកំពុងសម្លាប់មនុស្សជាង២ពាន់នាក់ហើយទូទាំងពិភពលោក៕