ក្តៅៗ! ប្រទះឃើញជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុ (មានវីដែអូ)

55194

ខេត្តព្រះសីហនុ៖ ប្រទះឃើញបុរសជនជាតិចិនម្នាក់ដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាសុីស្ថិតនៅវេលាម៉ោង ១០នឹង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ១ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ។

ឈ្មោះជនជាតិចិនដែរស្លាប់ Niu Shuangsuo

យោងតាមប្រភពព័ត៌មានពីសន្តិសុខនៅក្នុងបុរីគុជអាស៉ីបានអោយដឹងថាមុនពេលកើតហេតុដោយគាត់បានធ្វើដំណើរទៅទិញម្ហូបក៏ស្រាប់តែភ្លាមនោះក៏មានក្មេងៗមួយក្រុមរត់មកប្រាប់គាត់ថាឃើញបុរសជនជាតិចិនម្នាក់ដេកនៅជិតរង្វង់មូលមច្ឆាបន្ទាប់មកសន្តិសុខខាងលើនោះបានទៅមើល តែជនជាតិចិននោះដេកស្លាប់បាត់ទៅហើយ បន្ទាប់មកគាត់ក៏បានទាក់ទងផ្ដល់ព័ត៌មានប្រាប់ទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍តែម្ដង គួបញ្ចាក់ផងដែរថាចំពោះជំវិញការស្លាប់របស់ជនជាតិនេះគឺមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទៅលើសាកសព៕