ការ​ស៊ែរព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូរ៉ូណា​ ឬ​ COVID-19 នឹងប្រឈមមុខចំពោះច្បាប់!

897

ភ្នំពេញ៖មួយរយៈពេលចុងក្រោយនេះ​ ឃេីញថា​ មានការបង្ហោះព័ត៌មានជាច្រេីនពាក់ព័ន្ធការផ្ទុះជំងឺកូរ៉ូណា​ ឬ​ Covid-19​ ក្នុងប្រទេសកម្ពុជា​ ដែលបណ្តាលអោយមនុស្សស្លាប់​ ។ ប៉ុន្តែព័ត៌មានទាំងនេះ​ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធ​ ជាពិសេសក្រសួងសុខាភិបាល​ ប្រកាសថា​ សុទ្ធតែជាព័ត៌មានមិនពិត​ និង​ បំពុលសង្គម​ ។

ជាមួយគ្នានេះ​ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍​ នៃក្រសួងព័ត៌មាន​ អំពានាវអោយបញ្ឈប់ការចែកចាយព័ត៌មាន​ ឬ​ Share រាល់ព័ត៌មានមិនពិតទាំងនេះ​ ព្រោះអាចនឹងប្រឈមចំពោះមុខច្បាប់​ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន​ ស្តីពី​ “ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយអំពីការឆ្លងជំងឺផ្លូវដង្ហេីមកូរ៉ូណាថ្មី​ ឬ​ Covid-19″​ នៅថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០២០​ នេះ​ ក្រសួងព័ត៌មាន​ បញ្ជាក់ថា​ ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិនពិតតាមរយៈគណនីឬទំព័រហ្វេសប៊ុក​ ដោយមិនបានធ្វេីការផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ​ ថា​ មានជនបរទេសឆ្លងជំងឺផ្លូវដង្ហេីមកូរ៉ូណាថ្មី​ ឬ​ Covid-19 បណ្តាលអោយស្លាប់​ ។

ទន្ទឹងគ្នានេះ​ ក្រសួងព័ត៌មាន​ ក៏បានបង្ហាញគណនីហ្វេសប៊ុកចំនូន៧​ ដែលផ្សាយព័ត៌មានមិនពិតនេះផងដែរ​ ៕

ប្រភព CPC