ចោរប្លន់ប្រដាប់ដោយកាំបិត ចាប់ចងជនរងគ្រោះចូលបន្ទប់ទឹក ប្លន់យកលុយបាន១២០០$និង៨០ម៉ឺនរៀល នៅស្រុកអង្គស្នួល

400

(កណ្ដាល)៖ ចោរប្លន់២នាក់មិនស្គាល់អត្តសញ្ញាណ បានប្រើកាំបិភ្ជង់ក និងចងជនរងគ្រោះដាក់ចូលបន្ទប់ទឹក ហើយប្លន់យកលុយអស់១២០០$ និងលុយខ្មែរប្រមាណជា៨០ម៉ឺនរៀល នាថៃ្ងទី​០៥ ខែមីនា ឆ្នាំ​២០២០ ចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សុខ ហេង ភេទស្រី អាយុ៦០ឆ្នាំ មុខរបរ មើលកូនឲ្យញេ ស្នាក់នៅត្រយឹង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល ។រីឯម្ចាស់លុយ និងជាម្ចាស់ផ្ទះឈ្មោះទាវ ភេកឡេង ភេទស្រីអាយុ២៨ឆ្នាំមុខរបរ គណនេយ្យរោងចក្រ ស្នាក់នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។​ នគរបាលបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងម្ចាស់ផ្ទះបានញំាបាយជុំគ្នាដល់ ម៉ោង១ថ្ងៃទើបម្ចាស់ផ្ទះចេញទៅធ្វើ
ការរោងចក្រវិញ។

បន្ទាប់មកក៍ស្រាប់តែចោរប្លន់២នាក់ បានលបចូលផ្ទះធ្វើកម្មភាពចាប់ចងស្ត្រីម៉ែដោះ ញ៉ុកក្រមាចូលមាត់ មិនឲ្យស្រែក ហើយក៍ឆែកឆេរយកលុយអស់តែម្ដង ។ ក្រោយកើតហេតុ គេលឺសម្លេងក្មេងយំខ្លាំងពេក អ្នកជិតខាងម្នាក់ឈ្មោះជាក់ សុភ័ណ្ឌ ភេទស្រីអាយុ២៣ឆ្នាំមុខរបរលក់ដូរ មានការសង្ស័យ ក៍រត់មកមើលក្មេង ហើយក៍ឃើញស្ថានភាពដូចរពបរាប់ខាងលើ ។ភ្លាមនោះខ្លួនក៍រាយការណ៍ជូនសមត្ថកិច្ចភ្លាមផងដែរ ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕