ពេលនេះម៉ាស់ឡើងថ្លៃដូចមាស! ម៉ាស់ធ្លាប់លក់២តម្លៃ៥០០រៀល ឥឡូវ១ឡើងថ្លៃដល់៤០០០រៀល អ្នកក្រគ្មានលុយទិញទេ

353

ផ្អើលពេលបណ្តាញសង្គមហ្វេសបុក ដោយសារអ្នកលក់ម៉ាស់ចាប់ផ្តើមតម្លើងថ្លៃកប់ពពក នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉េងហេង សេម បានបង្ហោះរូបមួយសន្លឹក ដែលអ្នកលក់បានាសរសេរច្បាស់ៗ ម៉ាស់មួយតម្លៃ ៤០០០រៀល ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបានបញ្ជាក់ថា ទីតាំងលក់ម៉ាស់នោះនៅតំបន់ចោមចៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកចែករំលែកព្រោងព្រាត និងស្នើសុំឱ្យសមត្ថកិច្ចសេដ្ឋកិច្ចចុះអន្តរាគន៍ផង ។សូមបញ្ជាក់ថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងករណីអ្នកលក់ម៉ាស់លក់ថ្លៃហួសហេតុក្រសួងនឹងសហការណ៍ជាមួយសមត្ថកិច្ចសេដ្ឋកិច្ចដើម្បីចុះអន្តរាគមន៍ ។ ចំណែកឯអ្នកដែលជួបប្រទះអ្នកលក់ម៉ាស់ដែលមានតម្លៃថ្លៃខ្លាំង សូមប្ដឹងទៅកាន់សមត្ថកិច្ចសេដ្ឋកិច្ចដើម្បីចុះអន្តរាគមន៍ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​