ក្តៅៗ! ក្រសួងសុខាភិបាល​រកឃើញ​អ្នក​ឆ្លងវីរុស COVID-19 មួយទៀត​នៅខេត្តកំពង់ចាម (មានវីដេអូ)

309

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ធ្វើសន្នីសីទសារព័ត៌មានបន្ទាន់មួយ ស្តីពីជំងឺ Covid-19 ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល បន្ទប់ជាន់ផ្ទាល់ដី ។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ម៉ម ប៊ុន ហេង បានប្រកាសថា កម្ពុជា បានរកឃើញករណីស្ត្រីជនជាតិអង់គ្លេសម្នាក់ទៀតហើយ មានផ្ទុកនៅវីរុសកូរ៉ូណា ឬCovid-19 នៅខេត្តកំពង់ចាម ក្រោយធ្វើដំណើរតាមនាវាចូលមកកម្ពុជា ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម និងកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ,ខណៈស្ត្រីជនជាតិអង់គ្លេសម្នាក់ទៀត ដែលស្និទ្ធិជាមួយ ស្ត្រីដែលមានផ្ទុកវីរុសនេះ ត្រូវបានពិនិត្យតែមិនមានផ្ទុកនៅCovid-19នោះទេ តែកំពុងដាក់ឲ្យនៅក្នុងបន្ទប់ ដាច់ដោយឡែកពីគេ នៅលើវានា ៕