សារទៅកាន់បងប្អូនខេត្តកំពង់ចាម: តាមការបញ្ជាក់របស់លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ពេលនេះអ្នកដំណេីរនៅលេីនាវាទាំង៦៤នាក់មិនត្រូវបានអនុញ្ញាតឱ្យឡេីងគោកឡេីយ ដូច្នេះសូមបងប្អូនកុំភ័យតក់ស្លុត ករណីនេះជាករណីនាំចូលនៃវីរុស Covid-19 ដែលកេីតឡេីងលេីស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ ក្នុងនោះអ្នកដែលជិតស្និទ្ធនឹងស្ត្រីរូបនេះចំនួន៣នាក់ត្រូវបានធ្វេីតេស្តប៉ុន្តែលទ្ធផលអវិជ្ជមាន។ ដោយឡែកអ្នកដំណេីរទាំងអស់លេីនាវានឹងត្រូវយកសំណាកមកពិនិត្យជាបន្តបន្ទាប់។ ក្នុងនោះដែរក្រសួងសុខាភិបាលបានរកឃេីញអ្នកបកប្រែជាស្ត្រីម្នាក់សម្រាប់ស្ត្រីជនជាតិអង់គ្លេសរូបនេះត្រូវបានយកសំណាកមកធ្វេីតេស្តដូចគ្នា និងត្រូវតាមដានបន្តទៀត៕