ក្តៅៗ! ​ស្ត្រី​ខ្មែរ​ម្នាក់ជាអ្នក​បក​ប្រែ​ឱ្យ​ស្ត្រី​អង់គ្លេសសង្ស័យមានផ្ទុក Covid-19 ​កំពុង​ធ្វើ​តេស្ដ​ព្រឹក​នេះ​

916

​ស្ត្រីខ្មែរម្នាក់ជាអ្នកបកប្រែអោយក្រុមស្រ្តីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ ដែលបានឆ្លងវីរុសកូវិដ ១៩ នោះបានយកសំណាកទៅធ្វើតេស្តហើយ កំពុងរងចាំលទ្ធផល។ មន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់PNN នៅព្រឹកថ្ងៃទី១១មីនា នេះថា ស្ត្រីខ្មែរម្នាក់ដែលជាអ្នកបកប្រែអោយក្រុមស្រ្តីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំដែលបានឆ្លងវីរុសកូវិដ ១៩នោះគកំពុងធ្វើតេស្ត ក្រសួងកំពុងរងចាំលទ្ធផល ។

ស្ត្រីខ្មែរនោះបានទៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដើម្បីជួយប្រែអោយស្ត្រីជនជាតិអង់គ្លេសនោះនៅពេលដែលគាត់ត្រូវបានបញ្ជូនទៅធ្វើតេស្តនៅពេទ្យ។ក្រសួងបានបញ្ជាក់ថា មនុស្សទាំង៦៤នាក់នៅលើនាវា នឹងយកសំណាកមកធ្វើតេស្តរកវិរុសកូវិដ ១៩ផងដែរ ហើយអ្នកទាំង៦៤នាក់នេះគឹអោយពួកគាត់នៅលើវានា ។

សូមជំរាបថា ស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំម្នាក់បានឆ្លងវិរុសកូវិដ ១៩ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដាច់ដោយឡែក ។ស្ត្រីជនជាតិអង់គ្លេសម្នាក់នេះ បានធ្វើដំណើរតាមយន្តហោះចេញពីអង់គ្លេសទៅចុះនៅវៀតណាមរួចជិះនាវាចេញពី វៀតណាម មកកម្ពុជា ដែលក្នុងវានានោះមានមនុស្សទាំងអស់៦៤នាក់ ធ្វើដំណើរមកដល់ភ្នំពេញ ថ្ងៃទី៧មីនា ២០២០ ។

បន្ទាប់មកខាងភាគីវៀតណាមបានផ្តល់ព័ត៌មានថា ជនជាតិវៀតណាមម្នាក់បានឆ្លងវិរុសកូវិដ១៩ គឺជាអ្នកអង្គុយជាប់ជាមួយស្រ្តីអង់គ្លេសវ័យ៦៥ឆ្នាំនោះ ដូច្នេះហើយទើបម្ចាស់នាវាបានស្នើរសុំអោយស្ត្រី៦៥ឆ្នាំនោះ និងអ្នកជិតដិតជាមួយគាត់ធ្វើតេស្តរកខូវិដ ១៩៕